(ភ្នំពេញ)៖ ពិតជាគួរឱ្យអៀនខ្មាស និងសោកស្តាយបំផុតដែលកម្ពុជាមានសែស្រឡាយក្បត់ជាតិកើតនៅលើទឹកដីសុវណ្ណភូមិដែលពោរពេញដោយការលះបង់ និងសាមគ្គីជាតិនេះ! ត្រកូល សម បានព្យាយាមបំផ្លាញកម្ពុជា តាមគ្រប់រូបភាពតាំងពីជំនាន់ឪពុករហូតដល់កូនដោយចាប់ផ្តើមពី សម សារី ដែលជាឪពុករបស់ សម រង្ស៊ី បានក្បត់កម្ពុជាតាមរយៈការឃុបឃិតជាមួយនឹងបរទេសរៀបចំ «ផែនការទីក្រុងបាងកក» ដើម្បីទម្លាក់សម្តេចឪ នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ និងផ្តួលរំលំរបបសង្គមរាស្ត្រនិយម ក្នុងសម័យកាលព្រះរាជាណាចក្រទី១ នៅទសវត្សរ៍ឆ្នាំ ១៩៦០។

ប៉ុន្តែផែនការដ៏អាក្រក់ក្បត់ព្រះមហាក្សត្រ ក្បត់ជាតិនេះមិនទទួលបានជោគជ័យឡើយហើយក្រុមជនក្បត់ខ្លះត្រូវបានខ្ចាត់ព្រាត់ទៅក្រៅស្រុក និងខ្លះទៀតត្រូវបាន ចាប់ខ្លួននិងប្រហារជីវិតចោល។ នៅក្នុងព្រះរាជាណាចក្រកម្ពុជាទី២នេះ កូនប្រុសរបស់ជនក្បត់កម្ពុជាគឺ សម រង្ស៊ី បានបន្តមរតកក្បត់ជាតិនេះដោយបានឃុបឃិត ជាមួយបរទេសដូចខ្មោចឪ និងធ្វើអ្វីៗទាំងអស់ដើម្បីបំផ្លាញកម្ពុជា និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជន ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួននិងសងសឹកជូនខ្មោចឪ។

ដើម្បីបំផ្លាញកម្ពុជា សម រង្ស៊ី បានជ្រើសរើសយកផ្លូវនយោបាយប្រឆាំងនឹងជាតិសាសន៍ខ្មែរខ្លួនឯង ដោយចាប់ផ្តើមពីការដើរបង្កអុកឡុកសង្គមខ្មែរញុះញង់ឱ្យមាន បាតុកម្មឥតល្ហែរ ឈានដល់ការផ្ទុះហិង្សាជារឿយៗ ញុះញង់ប្រជាពលរដ្ឋឱ្យប្រឆាំង នឹងរាជការសាធារណៈញុះញង់ឱ្យមានការរើសអើងស្អប់ខ្ពើមប្រកាន់ពូជសាសន៍ បំបែកបាក់សង្គម តាមរយៈការបង្កជម្លោះវណ្ណៈសង្គមរវាងអ្នកមាន និងអ្នកក្រ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម រង្ស៊ី និងគូកនបានឃុបឃិតជាមួយបរទេស ឱនក្បាលបម្រើបរទេសដើម្បីប្តូរយកនូវការជួយរុញច្រានខ្លួនឱ្យកាន់កាប់អំណាច នៅកម្ពុជាតាមបែបមិនប្រជាធិបតេយ្យ ដែលចៅហ្វាយនាយខ្លួនធ្វើបានជោគជ័យ នៅប្រទេសយូហ្គោស្លាវី ស៊ែបប៊ី និងប្រទេស មួយចំនួនទៀតនៅពិភពអារ៉ាប់តាមរយៈបដិវត្តន៍ពណ៌។

សម រង្ស៊ី បានញុះញុង់ឱ្យប្រជាជនបះបោរប្រឆាំង នឹងរដ្ឋាភិបាលស្របច្បាប់ និងញុះញង់កងទ័ពមិនស្តាប់បទបញ្ជា និងបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលខ្លួនឯង ព្រមទាំងបានញុះញង់សព្វបែបរួមទាំងធ្វើ ពហិកាមិនទិញទំនិញជាដើម។ ក្រៅពីអំពើក្បត់ជាតិទាំងនេះ ឆ្កែចចក សម រង្ស៊ី ត្រូវបាន គេបកស្បែកមុខចៀមចេញបង្ហាញ ពីអំពីក្បត់ជាតិចុះកិច្ចព្រមព្រៀងខុសច្បាប់កាត់ទឹកដីខេត្តចំនួន ៤ រួមមានរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះទៅឱ្យជនជាតិម៉ុងតាញ៉ា វៀតណាម។
បញ្ជីក្បត់ជាតិរបស់ សម រង្ស៊ី នៅតែបន្តមានវែងទៀត! នៅប៉ុន្មានថ្ងៃមក នេះ សម រង្ស៊ី ត្រូវបានបកស្បែកមុខជាជនក្បត់កម្ពុជាដោយបានជួលឃាតកបរទេសជា ក្រុមហ៊ុនផែ្នកព័ត៌មាន និងទីផ្សារ មានមូលដ្ឋាននៅអាមេរិកក្នុងតម្លៃ ២៥ម៉ឺនដុល្លារបំផ្លាញកម្ពុជាស្របតាមផែនការ៥ចំណុច នៃចលនាឧទ្ទាមខុសច្បាប់របស់ខ្លួន បំផ្លិចបំផ្លាញជាតិ និងប្រជាជនកម្ពុជា។

ចាប់តាំងពីការបង្កើតចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដែលជាទីតាំងឈរជើងថ្មីរបស់ សម រង្ស៊ី និងជាកម្លាំងនយោបាយថ្មី លេបយកកម្លាំងអតីតគណបក្សសង្គ្រោះជាតិពី កឹម សុខា ទណ្ឌិត សម រង្ស៊ី បានខិតខំប្រឹងប្រែងដើម្បីទាក់ទាញការចាប់អារម្មណ៍ទាំងក្នុងប្រទេសកម្ពុជា និងនៅបរទេសដោយបានអនុវត្តគោលបំណងទាំង ៥របស់ចលនាឧទ្ទាមនេះ រួមមានការបញ្ចុះបញ្ចូលរដ្ឋាភិបាលបរទេសនានាដាក់សម្ពាធមកលើរដ្ឋាភិបាល ការព្រមានពាណិជ្ជករអំពីគ្រោះថ្នាក់ នៃការធ្វើពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាដោយញុះញង់បរទេសកុំផ្តល់ជំនួយ កុំវិនិយោគ និងកុំទិញទំនិញពីកម្ពុជា និងការរៀបចំផែនការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋអំណាច ក៏ដូចជាការតស៊ូនានានៅក្នុងប្រទេសកម្ពុជា ក្នុងនោះមានទាំងការធ្វើពហិការផ្នែកសេដ្ឋកិច្ចផងដែរ ដោយញុះញង់មិនឱ្យទិញទំនិញមួយចំនួន។

ក្រោមផែនការក្បត់ជាតិទាំងអម្បាលមាណនេះ សម រង្ស៊ី និងគូកន បានចំណាយលុយដោយឥតស្តាយស្រណោះដើម្បីជួលបរទេសធ្វើសកម្មភាពសព្វបែបយ៉ាងក្នុងការ ញុះញង់បរទេសបំផ្លាញកម្ពុជា។ ប៉ុន្តែសម រង្ស៊ី និងគូកន មិនដែលចំណាយលុយក្នុងការកសាងសមិទ្ធផលណាមួយសម្រាប់ជាការចម្រើន សម្រាប់ជាតិនិងប្រជាជន ឡើយ។ គេអាចោទសំណួរថាតើសម រង្ស៊ី បានលុយមកពីណាច្រើនម្ល៉េះដើម្បីជួលក្រុម ហ៊ុនបរទេសបំផ្លាញកម្ពុជាដូច្នេះ?
ហេតុអ្វីបានជាមិនដែលជួយកសាងជាតិសោះ?

ការសារភាព និងទទួលស្គាល់ការពិតរបស់ សម រង្ស៊ី ដែលបានជួលក្រុមហ៊ុនបរទេសដើម្បីបំផ្លាញកម្ពុជានេះ គឺកាន់តែបង្ហាញច្បាស់ពីសារជាតិក្បត់ជាតិរបស់ សម រង្ស៊ី ពីកំណើតមកតែម្តង។ នេះមិនជាលើកទី១ទេ ដែលក្រុមអ្នកនយោបាយប្រឆាំងចំណាយលុយជួលបរទេសឱ្យបំផ្លាញខ្មែរ គាំទ្រលើយុទ្ធនាការប្រឆាំងនឹងផលប្រយោជន៍ ជាតិនិងប្រជាជន។ ការជួលបរទេសបំផ្លាញខ្មែរនេះ ពលរដ្ឋខ្មែរអាចមើលឃើញពីការជួលអ្នកកាសែតបរទេសមួយចំនួន ដែលធ្វើការងារនៅកាសែតភ្នំពេញប៉ុស្តិ៍ និង ឌឹខេមបូឌា ដេលី រួមជាមួយអតីតអ្នកកាសែត អ្នកនិពន្ធសៀវភៅពីកម្ពុជាតាំងខ្លួនជាអ្នកវិភាគនយោបាយ ដើម្បីបញ្ចេញយោបល់ និងសរសេរព័ត៌មានបំភ្លៃបំផ្លើសពី ស្ថានភាពពិតនៅកម្ពុជារួមនឹងវិទ្យុអាស៊ីសេរី វិទ្យុសំឡេងប្រជាធិបតេយ្យជាដើមដែលជាឧបករណ៍ បម្រើនយោបាយក្រុមប្រឆាំងដាច់ថ្លៃ ដើម្បីបំភ័ន្តមតិសាធារណៈ។
ហេតុដូច្នេះហើយបានជារូបភាពកម្ពុជាមានពីរ គឺរូបភាពកម្ពុជានៅលើបបូរមាត់ជនបរទេសមួយចំនួន និងលើសារព័ត៌មានបរទេសមួយចំនួន គឺកម្ពុជាជាប្រទេសដ៏អាក្រក់បំផុត ប៉ុន្តែកម្ពុជាពិតគឺកម្ពុជាដែលពោរពេញដោយសុខសន្តិភាព និងការអភិវឌ្ឍ និងវិបុលសុខប្រជាជនរីករាយនឹងការរីកចម្រើន ក្នុងជីវភាព។ សម រង្ស៊ី និងក្រុមអ្នកនយោបាយប្រឆាំង ដោយឃុបឃិតនឹងជនបរទេសទាំងនេះបានរៀបចំរបៀបវារៈ នយោបាយប្រឆាំងនឹងកម្ពុជា បំផ្លាញផលប្រយោជន៍ជាតិ ដើម្បីបំពេញមហិច្ឆតាអំណាច។ នេះជាទង្វើក្បត់ជាតិមិនអាចអត់ឱនឱ្យបានឡើយ។

អ្វីៗដែល សម រង្ស៊ី បានធ្វើនៅពេលនេះ គឺដូចនឹងអ្វីដែលឪពុកខ្លួនបានធ្វើ។ សម រង្ស៊ី អាចគិតថាទង្វើឪពុកខ្លួនជាការស្នេហាជាតិ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្មែរ សមសារី គឺជាជនក្បត់ជាតិ និងជា «ឆ្កែបម្រើបរទេស»។ តាមពិត សម រង្ស៊ី គួរដើរជៀសវាងពីគន្លង ក្បត់ជាតិរបស់ឪពុកខ្លួនដែលទង្វើក្បត់ជាតិនេះលទ្ធផលបាន បង្ហាញហើយមិនមានវាសនាល្អឡើយ មានតែភាពវិនាស និងគុកច្រវ៉ាក់តែប៉ុណ្ណោះ។ សម រង្ស៊ី គួរក្លាហាន ហ៊ានទទួលស្គាល់ការពិតនៃអំពើលេលារបស់ឪពុកខ្លួន ដែលបានធ្វើប្រឆាំងនឹងកម្ពុជា។ ប៉ុន្តែគ្មាននរណាអងាចកែប្រែឈាមជ័រក្បត់ជាតិនេះបានឡើយ សម រង្ស៊ី នៅពេលនេះបាន និងកំពុងឆ្កួតវង្វេង និងបាត់ម្ចាស់ការ លើខ្លួនឯង ធ្វើខុសជាន់លើខុស ក្បត់ជាតិជាន់លើ ក្បត់ជាតិ។ សម រង្ស៊ី ថែមទាំងបង្ហាញនូវមោទនភាពយ៉ាងខ្លាំងដែលបានបំផ្លាញកម្ពុជា និងក្បត់កម្ពុជាដូចជា ឪពុកខ្លួន។ ប៉ុន្តែ សម រង្ស៊ី ត្រូវចងចាំថាប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ អំពើក្បត់ជាតិទាំងឡាយដែល សម រង្ស៊ី កំពុងសាបព្រោះ និងបង្កហេតុដល់ជាតិ និងប្រជាជននៅពេលនេះ នឹងសងក្នុងតម្លៃខ្ពស់បំផុតនៅពេលខាងមុខ និងជាប់ឈ្មោះជាជនក្បត់ជាតិតពីឪដល់កូនក្នុងប្រវត្តិសាស្ត្រកម្ពុជា៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ, ខេត្តព្រៃវែង, ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៨