(ពោធិ៍សាត់)៖ លោក កែវ រតន: ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកក្រគរ និងស្រុកកណ្ដៀង បានអញ្ជើញសាកសួរសុខទុក្ខសំណេះសំណាលជាមួយបងប្អូនខ្មែរឥស្លាចំនួន១០០០នាក់ នៅភូមិកណ្ដាល ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨។
ក្នុងឱកាសនោះ លោក កែវ រតនៈ ក៏បាននាំនូវអំណោយជួយដល់វិហារចំនួន១១ ក្នុងវិហារនីមួយៗ ទទួលបានថវិកា ចំនួន១លានរៀល, បងប្អូនប្រជាពលរដ្ឋ១ម៉ឺនរៀល និងសម្ភារៈផ្សេងៗ។
ជាមួយគ្នានោះ លោក រ៉ូហ្វី អូស្មាន សមាជិកគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា ក៏បានឧបត្ថម្ភទៅដល់វិហារឥស្លាមចំនួន៤ ក្នុងឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិសាត់ រួមមាន វិហារភូមិទួលទទឹងទទួលបាននូវស៊ីម៉ុងចំនួន ៥តោន, វិហារសំរោងអណ្ដែតទទួលបាននូវស៊ីម៉ុងចំនួន ៥តោន, វិហារទួលស្វាយទទួលបាននូវស៊ីម៉ុងចំនួន ៦តោន និងវិហារភូមិរលាំង ទទួលបាននូវឥដ្ឋការ៉ូចំនួន ១៩៥កេស៕