(ភ្នំពេញ)៖ របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅរយៈពេល២ខែដំបូង ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញផលនេសាទជិត៣ពាន់តោន។
របាយការណ៍ដដែលបានបញ្ជាក់ថា នៅខែមករា និង កុម្ភៈ ឆ្នាំ២០១៨ ការនាំចេញផលនេសាទស្រស់ អនុវត្តន៍បាន២០០០តោន និងការនាំចេញផលនេសាទកែច្នៃអនុវត្តបាន៧០០តោន។
សម្រាប់ចំណូលដែលទទួលបានពីវិស័យជលផលវិញ ត្រូវបានក្រសួងបញ្ជាក់ថា នៅខែមករា ទទួលបានចំនួន ១៨៥,០០០,០០០រៀល និងនៅខែកុម្ភៈ ទទួលបានចំនួន ១៩,២០០,០០០រៀល។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ កម្ពុជានាំចេញផលនេសាទបាន១.៣ម៉ឺនតោន ក្នុងនោះនាំចេញផលនេសាទស្រស់បាន៨៥០០តោន និងផលនេសាទកែច្នៃបាន៤,៥០០តោន។ ចំណែកចំណូលបានពីវិស័យជលផលមានចំនួន ២,៩៩៨,៧៤៦,៦៨៤រៀល៕