(ភ្នំពេញ)៖ រយៈពេល២ខែដំបូងឆ្នាំ២០១៨នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ទទួលចំណូលពីវិស័យព្រៃឈើបានជាង១.៦លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ប្រចាំខែមករា និងខែកុម្ភៈ របស់ក្រសួងកសិកម្ម។
របាយការណ៍ក្រសួងកសិកម្មបង្ហាញនៅ ខែមករា ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ២,៨៣៩,៥៧២,៥១២រៀល (ប្រហែលជាង៧០ម៉ឺនដុល្លារ) និងនៅខែកុម្ភៈ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន៣,៧១៥,០៩០,១៥១រៀល និង៩៣១.៩០រដុល្លារ (សរុបប្រហែលជាង៩០ម៉ឺនដុល្លា)។
សូមជម្រាបថា សម្រាប់ឆ្នាំ២០១៧ ចំណូលពីថ្លៃសួយសារផល អនុផលព្រៃឈើសរុបចំនួន ២៦,៥២៨,៩៨៨,៧៩៨រៀល និងចំណូលពីសេវាសាធារណៈចំនួន ៨,៣២១,៤១៤,៩៤៣រៀល និង១៧៨,០០៣.៧១ដុល្លារ (សរុបប្រមាណជិត៩លានដុល្លារ) ៕