(ភ្នំពេញ)៖ បន្ទាប់ពីបើកគម្រោងសាងសង់ កាលពីដើមខែវិចិ្ឆកា ឆ្នាំ២០១៦កន្លងមក គ្រោងអាគារ The Fortune Tower (C7) នៃគម្រោង ទីក្រុងអូឡាំព្យា ដែលជាគម្រោងអភិវឌ្ឍន៍ ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា ហៅកាត់ថា OCIC និងហិរញ្ញប្បទាន ផ្ទាល់ពីធនាគារកាណាឌីយ៉ា ក.អ បានបញ្ចប់ការឡើងគ្រោងអគារដល់ជាន់ទី២៥ហើយ ក្រោយចំណាយពេលសាងសង់ប្រមាណជាង១ឆ្នាំ នឹងកំពុងពន្លឿនការបញ្ចប់ការសាងសង់ជាស្ថាពរនាឆ្នាំ២០១៩ នាពេលខាងមុខនេះ។

អគារ C7 (The Fortune Tower) ជាអគារពាណិជ្ជកម្ម និងលំនៅដ្ឋានលំដាប់ថ្នាក់ Grade A ដែលមានគុណភាព និង រចនាសម្ព័ន្ធបច្ចេកទេសពីវិស្វករជនជាតិកូរ៉េ។ អគារ C7 បានចាប់ផ្តើមសាងសង់ ចាប់ពីចុងឆ្នាំ ២០១៦ នឹងមកដល់ពេលនេះ គឺរយៈពេលជាងមួយឆ្នាំ ហើយដែលអគារC7 (The Fortune Tower) បានបង្ហាញវត្តមាន ក្នុងចំណោមបណ្តុំ អគារទំនើបៗ នៃគម្រោង ទីក្រុងអូឡាំព្យា។

ថ្លែងនៅក្នុងកម្មវិធី The Topping out of C7 building (ការបញ្ចប់គ្រោងអាគារ C7) របស់គម្រោង The Olympia City នាថ្មីៗកន្លងមកនេះ លោក Jang Hong Suk ដែលជា planning manager នៃអគារ C7 បានធ្វើការបង្ហាញពីគម្រោង អគារ C7 ថា អគារ C7 នឹងក្លាយជាអគារការិយាល័យ និងលំនៅដ្ឋានលំដាក់ថ្នាក់ Grade A ដែលអាចធ្វើការប្រកួត ប្រជែងគុណភាព និងរចនាបទ ជាមួយអគារពាណិជ្ជកម្មទំនើបៗ នៃទីក្រុងភ្នំពេញ។

គួរបញ្ជាក់ផងថា អគារ C7 បានលក់អស់ប្រមាណជាង៧០% ហើយនឹងកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់អតិថិជន។ លក្ខណៈពិសេសនៃអគារ C7 (The Fortune Tower) គឺជាអគារពាណិជ្ជកម្មទំនើប ដែលអាចស្នាក់នៅក៏បាន ធ្វើការក៏បាន ដែលហៅថាប្រភេទ SOHO (Small Office Home Office) ដែលខុសពីអគារស្នាក់នៅប្រភេទ Condominiums ដែលបានតែស្នាក់នៅតែមួយមុខ។

អគារC7 (The Fortune Tower) មានបំពាក់ជណ្តើរយន្ត១០គ្រឿង ដែលបានផ្តល់ភាពងាយស្រួលដល់អតិថិជន មានកន្លែងទទួលភ្ញៀវធំទូលាយតាមលក្ខណៈស្តង់ដា។

សូមបញ្ជាក់ថា គម្រោងទីក្រុងអូឡាំព្យា បានចាប់ផ្ដើមសាងសង់ឆ្នាំ២០១៣ លើផ្ទៃដីសរុបប្រមាណ៦.៥ហិកតា ដែលបណ្ដុំទៅដោយអគារខុនដូ កំពស់២០ជាន់ ចំនួន៥អាគារ, អគារការិយាល័យ និងលំនៅដ្ឋានកំពស់២៥ជាន់ ចំនួន១អាគារ, ផ្សាទំនើប សណ្ឋាគារ អគារពាណិជ្ជកម្មទំនើប ជាមួយរចនាបទនិង គុណភាព កម្រិតស្ដង់ដារ។

ទីក្រុងអូឡាំព្យា បានទទួលពានរង្វាន់អចលនាទ្រព្យ ប្រទេសកម្ពុជា ប្រចាំឆ្នាំ២០១៦ (Cambodia Property Awards 2016) គឺពានរង្វាន់Best Mixed-Use Development។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនវិនិយោគទុន អណិកជនកម្ពុជា ហៅកាត់ថា OCIC (Overseas Cambodia Investment Corporation) ជាក្រុមហ៊ុនឈានមុខគេ លើវិស័យសាងសង សំណងនៅកម្ពុជា។

ទីក្រុងអូឡាំព្យា មានទីតាំងស្ថិតនៅទល់មុខវង្វង់មូលសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជាប់នឹងពហុកីឡដ្ឋានជាតិអូឡាំពិក ដែលគ្រោងនឹងបង្កើត ជាទីក្រុងពាណិជ្ជកម្ម និងអាជីវកម្មចម្រុះ ប្រកបដោយ ប្រណិតភាព សុវត្ថិភាព និងផាសុកភាព។ សម្រាប់ព័ត៌មានលម្អិតសូមលោកអ្នកធ្វើការទាក់ទងមកលេខ៖ 023 2222 08 / 023 2222 09៕