(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ទី២៥ ខែមីនា ឆ្នាំ២០១៨នេះ Fresh News សូមលើកយកព័ត៌មានសំខាន់ៗ ដែលកើតមាននៅក្នុងអំឡុងសប្តាហ៍នេះ ចំនួន១០ ដើម្បីផ្សាយជូនដល់មិត្តអ្នកអាន។ ព័ត៌មានសំខាន់ៗទាំង១០នោះរួមមានដូចតទៅ៖
១៖ ទីបំផុត លោក សម រង្ស៊ី ទទួលស្គាល់ថា លោកពិតជាបានជួលក្រុមហ៊ុនអាមេរិក ដើម្បីជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចខ្មែរ និងអះអាងច្បាស់ៗថា ការដាក់ទណ្ឌកម្មលើកម្ពុជាគឺជាជោគជ័យរបស់លោក (ចុចអាន)
២៖ សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនត្រឹមតែជំរុញសេដ្ឋកិច្ចនោះទេ តែក៏បានពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ (ចុចអាន)
៣៖ អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថាកងទ័ពកម្ពុជា លែងស្តាប់បញ្ជារាជរដ្ឋាភិបាលនោះ គឺជាសម្តីឆ្កួតលីលា ដូចមនុស្សឡប់សតិ! (ចុចអាន)
៤៖ សម្តេចតេជោ ហ៊ុន សែន ប្រាប់ជប៉ុនថា សម្តេចបរាជ័យក្នុងការបង្កើតវប្បធម៌សន្ទនាជាមួយលោក សម រង្ស៊ី (ចុចអាន)
៥៖ រឿងរ៉ាវពីក្រោយវាំងនននៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នាទីក្រុងស៊ីដនី (ចុចអាន)
៦៖ កម្ពុជា ចាត់ទុកថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ធ្វើខុសរបៀបវារៈ ហើយព្រមានមិនឱ្យរៀបចំ កិច្ចពិភាក្សាណាមួយ វាយប្រហារលើកម្ពុជាទាំងបំពានច្បាប់ (ចុចអាន)
៧៖ សំណុំរឿងកាត់ទឹកដី៤ខេត្ត របស់កម្ពុជា ឲ្យវៀតណាម ពីសំណាក់លោក សម រង្ស៊ី, តុលាការចេញដីកាកោះហៅចូលបំភ្លឺ នៅខែឧសភាខាងមុខ (ចុចអាន)
៨៖ លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា (ចុចអាន)
៩៖ សមាជិកព្រឹទ្ធសភាអាមេរិក ផ្ញើសារជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា គាំទ្រដល់វិធានការប្រឆាំងចំពោះការជ្រៀតជ្រែករបស់បរទេស លើការបោះឆ្នោតនៅកម្ពុជា (ចុចអាន)
១០៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ខាតមិនលើកលែង ឬបន្ធូរបន្ថយទោស ដល់អតីតសមាជិកបក្សប្រឆាំងទេ ដោយសារតែមេពួកគេធ្វើនយោបាយស្ទើរភ្លើង (ចុចអាន)