(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៦នាក់ រងរបួសធ្ងន់ចំនួន៨នាក់ និងរងរបួសស្រាលចំនួន១០នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង, រថយន្ដតូច២គ្រឿង, រថយន្ដធុនធំ៥គ្រឿង, រថយន្ដកែច្នៃ១គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្បឿន, មិនប្រកាន់ស្ដាំ, ប្រជែង, កត្តាយានយន្ដ និងបត់គ្រោះថ្នាក់។
សូមបញ្ជាក់ថារយៈពេល២៤ថ្ងៃ ខែមីនា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន២១៦លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៣នាក់ រងរបួសស្រាលចំនួន១៤៣នាក់ និងរបួសធ្ងន់ចំនួន២១៣នាក់៕