(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យតែងតាំង មុខងារជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន៤រូប ជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បន្ថែមលើមុខងារបច្ចុប្បន្ន។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ។
យោងតាមព្រះរាជក្រឹត្យ បានបញ្ជាក់ថា នាយទាហានជាន់ខ្ពស់ទាំង៤រូបនោះរួមមាន៖
ទី១៖ នាយឧត្តមសេនីយ៍ សឹង សំណាង មេបញ្ជាការកងទ័ពជើងអាកាស
ទី២៖ នាយឧត្តមនាវី ទៀ វិញ មេបញ្ជាការកងទ័ពជើងទឹក
ទី៣៖ ឧត្តមសេនីយ៍ វង្ស វាសនា នាយរងសេនាធិការចម្រុះ និងជានាយកទីចាត់ការកលយុទ្ធ អគ្គបញ្ជាការ
ទី៤៖ ឧត្តមសេនីយ៍ ណុប រតនា មេបញ្ជាការកាំភ្លើងធំ។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖
នាយឧត្តមសេនីយ៍ សឹង សំណាង
នាយឧត្តមនាវី ទៀ វិញ
លោកឧត្តមសេនីយ៍ ណុប រតនា
ឧត្តមសេនីយ៍ វង្ស វាសនា