(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលភក្តី សាយ ឈុំ បានចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិ ជូននាយទាហាន នៃកងយោធពលខេមរភូមិន្ទ ចំនួន២រូបថា្នក់ នាយឧត្តមសេនីយ៍ (ផ្កាយ៤)។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ។
យោងតាមព្រះរាជក្រឹត្យនាយទាហានជាន់ខ្ពស់ទាំង២រូបនោះ ទី១-លោកឧត្តមសេនីយ៍ឯក វង្ស វាសនា និងទី២-លោកឧត្តមសេនីយ៍ឯក ណុប រតនា។
សូមអានខ្លឹមសារលម្អិត នៅក្នុងព្រះរាជក្រឹត្យខាងក្រោមនេះ៖