
យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៤ ខែមីនា ៖ រកឃើញយានយន្ដល្មើសច្បាប់៦៣៨គ្រឿង និងផាកពិន័យ២៣១គ្រឿង, រាជធានីភ្នំពេញឃាត់យានយន្ត៧២០គ្រឿង
24-03-2018 19:01
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៥៥៨ គ្រឿងរកឃើញល្មើសច្បាប់៦៣៨គ្រឿង (ម៉ូតូ៥៣ភាគរយ) អប់រំ៤០៧គ្រឿង និងផាកពិន័យ២៣១គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៤ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួន១,៣៤៩គ្រឿង អប់រំ១២៩គ្រឿង និងផាកពិន័យចំនួន៨៩គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧២០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៣,៣៧៥គ្រឿង រកឃើញយានយន្តល្មើស ១១,៦៥៣(ម៉ូតូ៦៩ភាគរយ) ក្នុងនោះអប់រំ៦,៩៤៣គ្រឿង និងផាកពិន័យ៤,៧១០គ្រឿង
(ម៉ូតូ៩៦ភាគរយ)៕