(ភ្នំពេញ)៖ សាលារៀន New Gateway International School បានបន្ដរៀបចំកម្មវីធី ជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្ស និងលោគ្រូ អ្នកគ្រូទៀតហើយ នាចុងសប្ដាហ៍ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ។ ការបន្ដចុះជួបជាមួយមាតាបិតាសិស្ស និងលោកគ្រូអ្នកគ្រូនេះធ្វើឡើង ដើម្បីលើកកម្ពស់ ក៏ដូចជា ឲ្យឪពុកម្ដាយទាំងអស់បានដឹង ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កូនខ្លួនលើបញ្ហាការសិក្សា។
កម្មវិធីជំនួបរវាងមាតាបិតា អាណាព្យាបាលសិស្ស ជាមួយអ្នកគ្រូ លោកគ្រូនេះ ធ្វើឡើងក្រោមការចូលរួមពីអ្នកឧកញ៉ា ប៊ុន ណារី អគ្គនាយិកាសាលា New Gateway International School លោក ដាំ ភិរម្យ អគ្គនាយករងនៃសាលា New Gateway International School លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស និងសិស្សានុសិស្សជាច្រើនថែមទៀតផង។
អ្នកឧកញ៉ា ប៊ុន ណារី បានឲ្យដឹងថា ការទទួលបានជោគជ័យក្នុងការអប់រំបុត្រ ធីតា មិនអាចពឹងផ្អែកតែលើសាលារៀនទាំងស្រុងនោះទេ គឺត្រូវទាមទារឲ្យមានការ សហការយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់មាតាបិតាសិស្ស ជាពិសេសតាមដានការសិក្សារបស់កូនៗ
ពីសំណាក់មាតា បិតា និងអាណាព្យាបាលសិស្សគ្រប់រូបមិនអាចខ្វះបាន។ ការចូលរួមរបស់មាតាបិតា អាណាព្យាបាល ក្នុងការអប់រំជាកត្តាសំខាន់បំផុត និងទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរដូចជាសិស្សទទួលបានលទ្ធផលការសិក្សាល្អ អត្រាការប្រឡងជាប់ខ្ពស់ អត្រាបោះបង់ និងព្យួរការសិក្សាមានកម្រិតទាបព្រមទាំងសិស្សអាច ស្ថិតនៅឆ្ងាយពីគ្រឿងញៀន គ្រឿងស្រវឹង និងសកម្មភាពក្មេងទំនើងដែលរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់លុបបំបាត់។
អ្នកឧកញ៉ា បន្ដទៀតថាម្យ៉ាងវិញទៀតការចូលរួមរបស់ក្រុមគ្រួសារក្នុងការអប់រំ នឹងធ្វើឲ្យលទ្ធផល នៃការសិក្សារបស់បុត្រ ធីតាទទួលបានជោគជ័យ
កើនឡើងទ្វេដងនេះ ជាផែនការសន្សំទ្រព្យទុកសម្រាប់បុត្រធីតា ក៏ដូចជាផ្តល់នូវទ្រព្យសម្បតិ្ត និងសុភមង្គលដ៏ត្រចះត្រចង់ទៅថ្ងៃអនាគតផងដែរ។
ច្បាស់ណាស់ មាតាបិតាគ្រប់រូបចង់ឃើញកូនៗរបស់ខ្លួន មានកាយសម្បទាមាំមួន មានបញ្ញាឈ្លាសវៃ និងមានឥរិយាបទល្អ ដើម្បីរស់នៅប្រកបដោយជីវភាពសមរម្យ និងមានសុភមង្គលនៅពេលអនាគត ប៉ុន្តែអ្នកមួយចំនួនមិនអាច សម្រេចតាមបំណងបា្រថ្នានេះទេ ពីព្រោះខ្វះលទ្ធភាពផ្តល់ការថែទាំ និងអប់រំកូនៗប្រកបដោយគុណភាពបាន។
លោក ដាំ ភិរម្យ អគ្គនាយករង សាលាញូវហ្គេតវ៉េ ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សាលាអាចផ្តល់ដំណោះស្រាយចំពោះកង្វល់ខាងលើនេះ
បានយ៉ាងពិតបា្រកដ ដោយសារតែសាលាបានជ្រើសរើស យកកម្មវិធីសិក្សាអន្តរជាតិ ស្តង់ដារខែមប្រ៊ិដពីប្រទេសអង់គ្លេស និងកម្មវិធីជាតិក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា។
លោកបញ្ជាក់ថា សាលារៀនមានបេសកកម្មផ្តល់ជូននូវ កម្មវីធីអប់រំកុមារ ប្រកបដោយឧត្តមភាពពតាមរយៈការបញ្ចូលនូវសកម្មភាពរីករាយទៅក្នុង
ការរៀន ការផ្តល់បរិស្ថានមួយដែលមានសុវតិ្ថភាព សន្តិសុខ ការជំរុញវិជ្ជមាន និងកុមារមជ្ឈមណ្ឌល។ ក្រៅពីកម្មវិធីសិក្សាដែលមានគុណភាព សាលាមានគ្រូបង្រៀនជាតិ អន្តរជាតិ និងគិលានុបដ្ឋាយិកា ដែលមានគុណវុឌ្ឍិ និងមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការអប់រំកុមារប្រកបដោយវិជ្ជាជីវៈ និងមានការទទួលខុសត្រូវខ្ពស់ផងដែរ ៕