(ភ្នំពេញ)៖ ក្រុមហ៊ុនឆ្នោតសេដ្ឋី កំពុងតែលេចវត្តមាននៅក្នុងប្រទេសកម្ពុជា និងបើសម្ពោធដាក់ឲ្យដំណើរការ ជាផ្លូវការហើយនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រោយពីទទួលបានអាជ្ញាប័ណ្ណ ស្របច្បាប់ពីរដ្ឋាភិបាលកម្ពុជា។
លោក Johnnie Wong អគ្គនាយកក្រុមហ៊ុនឆ្នោតសេដ្ឋីបានថ្លែងថា ក្រុមហ៊ុនឆ្នោតសេដ្ឋីជាក្រុមហ៊ុនមួយ ដែលទទួលអាជ្ញាប័ណ្ណពីរដ្ឋាភិបាលកម្ពុជា ព្រមទាំងមានគោលដៅជួយបង្កើន ឲ្យមានភាពសប្បាយរីករាយ ក្នុងជីវភាពរស់នៅប្រចាំរបស់ប្រជាជន ក៏ដូចជាចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជាផងដែរ។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនមានគោលគំនិតមួយគឺយកអតិថិជនជាធំ គ្រប់គ្រងប្រកបដោយភាពស្មោះត្រង់ និងប្រកាន់ភ្ជាប់នូវគោលការណ៍ សុច្ចរិត យុត្តិធម៌ និងធានាថា នឹងមានការផ្ដល់ជូនរង្វាន់ពិតៗទៅដល់អតិថិជន ដែលបានឈ្នះរង្វាន់ឆ្នោតពីក្រុមហ៊ុនឆ្នោតសេដ្ឋីនេះ។
អគ្គនាយករូបនេះ ក៏បានបង្ហាញយ៉ាងមុះមាំថា ក្រុមហ៊ុនឆ្នោតសេដ្ឋី និងធ្វើខ្លួនជាក្រុមហ៊ុនឆ្នោតមួយ ដែលផ្ដល់សេវាកម្មឲ្យបានល្អជូនអតិថិជន ដើម្បីទទួលបានការស្រលាញ់ចូលចិត្ត និងគាំទ្រដ៏ច្រើនលើសលុបពីអតិថិជនគ្រប់រូប នៅក្នុងប្រទេសកម្ពុជា។
លោកបានបញ្ជាក់ទៀតថា ក្រុមហ៊ុនក៏មានសេវាកម្មទិញ និងប្ដូររង្វាន់តាមរយៈអនឡាញដែលអាចទិញតាមទូរស័ព្ទដៃផ្ទាល់ និងតាមភ្នាក់ងាររបស់ក្រុមហ៊ុនឆ្នោតសេដ្ឋីជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា។ ជំហ៊ានដំបូងក្រុមហ៊ុនឆ្នោតសេដ្ឋី ពានសហការជាមួយក្រុមហ៊ុន E-money ក្នុងការផ្ដល់ភាពងាយស្រួលដល់អតិថិជនបញ្ជូលទឹកប្រាក់ ក៏ដូចជាប្ដូររង្វាយជាសាច់ប្រាក់ដោយផ្ទាល់ពី E-money នេះផងដែរ៕