(ភ្នំពេញ)៖ លោក កែ ប៊ុនខៀង ប្រធានក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល បាន និងកំពុងដឹកនាំគណ:ប្រតិភូ យុវជនគណបក្សថ្នាក់កណ្ដាលចំនួន ៤០នាក់ ទៅបំពេញទស្សនកិច្ចរយ:ពេល ១១ថ្ងៃ ចាប់ពីថ្ងៃទី២៤ ខែមីនា ដល់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នៅសាធារណរដ្ឋប្រជាមានិតចិន។
តាមកម្មវិធីដែលបានគ្រោងទុក គណ:ប្រតិភូ នឹងជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិចិន និង ប្រធានយុវជនបក្សកុំមុយនីស្ដចិន នៅទីក្រុងប៉េកាំង ព្រមទាំងការចេញ ទៅបំពេញទស្សនកិច្ចសិក្សា និងដកស្រង់បទពិសោធន៏ការងារ នៅ ខេត្តចំនួន ២ទៀត គឺ ក្រុង Xi’an ខេត្ត Shaanxi និង ខេត្ត Zhejiang ផងដែរ៕