(ភ្នំពេញ)៖ នៅល្ងាច ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨នេះ មានករណីធ្លាយសារធាតុអាម៉ូញ៉ាក់ ចេញពីរោងចក្រសិប្បកម្មផលិតទឹកកកមួយ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បណ្តាលឱ្យផ្អើលដល់ប្រជាពលរដ្ឋរាប់សិបគ្រួសារ រហូតដល់អាជ្ញាធរបង្ខំចិត្តបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ទៅអន្តរាគមន៍ នៅកន្លែងកើតហេតុ។
ករណីនេះ ពលរដ្ឋនៅខណ្ឌច្បារអំពៅបានរាយការណ៍ថា មិនមែនកើតឡើងជាលើកទី១នោះទេ គឺករណីនេះកើតឡើងច្រើនដងណាស់មកហើយ ប៉ុន្តែសិប្បកម្ម និងអាជ្ញាធរ មិនទាន់អាចដោះស្រាយបាននៅឡើយ៕