(ពោធិ៍សាត់)៖ នៅរសៀលថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០១៨ មានករណីអគ្គីភ័យមួយ បានលេបត្របាក់ឆាបឆេះផ្ទះ របស់ប្រជាពលរដ្ឋ (ថ្មក្រោមឈើលើ) មួយកន្លែង ស្ថិតនៅភូមិរ៉ា សង្កាត់ផ្ទះព្រៃ ក្រុងខេត្តពោធិ៍សាត់ បណ្តាលឱ្យខូចខាតស្ទើតែទាំងស្រុង។
នៅក្នុងគ្រោះអគ្គីភ័យនេះ លោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ បានចុះដឹកនាំផ្ទាល់ ជាមួយកម្លាំងឡានទឹកពន្លត់អគ្គីភ័យខេត្ត កម្លាំងអធិការក្រុង ក្រុមប្រឹក្សាសង្កាត់ មេភូមិ និងប្រជាពលរដ្ឋដើម្បីជួយអន្តរាគមន៍ ពន្លត់អគ្គីភ័យ ឱ្យបានទាន់ពេលវេលា កុំឲ្យឆាប់ឆេះបន្តទៅលើផ្ទះរបស់បប្រជាពលរដ្ឋដែលនៅជាប់តៗគ្នាដទៃទៀត។
សមត្ថកិច្ច និងអាជ្ញាធរ អះអាងថា បើតាមការវាយតម្លៃ និងពិនិត្យគ្រោះថ្នាក់អគ្គីភ័យជាក់ស្តែង សម្រាប់ករណីអគ្គភ័នេះ គឺបានរងការខូចខាតផ្ទះ និងទ្រព្យសម្បត្តិអស់ទាំងស្រុង ផ្នែកឈើខាងលើ និងខាងថ្មក្រោមប្រហែល ៥០%។
គួបញ្ជាក់ថា ករណីនេះនៅមិនទាន់បានដឹងពីមូលហេតុជាក់លាក់ ដែលបង្ករអោយមានគ្រោះអគ្គីភ័យនេះនៅឡើយទេ៕