(ភ្នំពេញ)៖ ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» ដែលជាហាងកាហ្វទំនើប និងធំជាងគេបំផុតនៅកម្ពុជា ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន CP Group នឹងចាប់ផ្តើមបើកលក់ជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខនេះ ដែលជាសាខាទី១៣ នៃហាងកាហ្វេ «ARABITIA» ដោយមានបំពាក់នូវសម្ភារៈទំនើបៗ ប្លែកពីគេ ក្នុងនោះសម្រាប់សាខាទី១៣នេះ គឺចំណាយទុនប្រមាណជិត៤០ម៉ឺនដុល្លារអាមេរិក ដើម្បីស្ថាបនា និងរចនាយ៉ាងល្អឥតខ្ចោះ។
ហាងកាហ្វេល្បីឈ្មោះ អារ៉ាប៊ីធា «ARABITIA» សាខាថ្មីនេះ មានទីតាំងស្ថិតនៅលើបណ្តោយផ្លូវព្រះនរោត្តម ទល់មុខក្រសួងឧហ្សាហកម្ម និងសិប្បកម្ម ខណៈដើម្បីអបអរសាទរ ការបើកដំណើរការនេះ ហាងកាហ្វេនឹងមាន Promotion ជាច្រើន ជូនដល់អតិថិជន។
ជាមួយនឹងការត្រៀមបើកសម្ពោធ សាខាថ្មីនេះ កាហ្វេ អារ៉ាប៊ីធា «ARABITIA» ក៏មាននូវប្រម៉ូសិនពិសេសៗ គឺបញ្ចុះតម្លៃ៣០ភាគរយ និងផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ជាច្រើន បន្ថែមទៀត។ ប្រម៉ូសិនពិសេសនេះ ធ្វើឡើងចាប់តាំងពី ថៃ្ងទី២៥ រហូតដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០១៨ នេះ។ ហាងកាហ្វេ អារ៉ាប៊ីធា «ARABITIA» មិនត្រឹមតែមានភេសជ្ជៈ គ្រប់មុខមានរសជាតិឆ្ងាញ់ពិសារនោះទេ គឺហាងមានម្ហូបអាហារជាច្រើនមុខ ទាំងបែបអាស៊ី និងបែបអឺរ៉ុប ដើម្បីបម្រើនូវសេវាកម្មអាហារ ជូនដល់លោកអ្នកទៀតផង។
ជាការពិតណាស់ កាហ្វេអារ៉ាប៊ីធា «ARABITIA» មិនត្រឹមតែប្រកបដោយគុណភាពល្អ និងរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងសម្រាកលំហែខួរក្បាល កន្លែងធ្វើការ កន្លែងណាត់ជួប ជជែកកម្សាន្ត ទាំងជាលក្ខណៈមិត្តភាព និងការងារ ផងដែរ។
ហាងកាហ្វេ «Arabitia» គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុន CP Group របស់ប្រទេសថៃ ដែលបានផ្ដល់នូវការជឿទុកចិត្ត ដល់ក្រុមហ៊ុនកាហ្វេ ប៊ឹស ឯ.ក តាមរយៈការផ្ដល់សិទ្ធិផ្ដាច់មុខ ក្នុងការបើកដំណើរការ និងលក់សិទ្ធិបើកបន្តហាងកាហ្វេ «Arabitia» ក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមពី «ARABITIA» សូមចូលទៅកាន់ផេកហ្វេសប៊ុក Arabitia CAFE Cambodia និងសម្រាប់ព័ត៌មានពីការទិញ Franchies សូមទាក់ទងលេខ ០១៧ ៧៤៥ ៧៤៥, ០១៥ ៧៤៥ ៧៤៥ , ០១៧ ៧៤៥ ៧៤៥៕