(ភ្នំពេញ)៖ ទូរស័ព្ទទំនើបរបស់ហុងកុង ម៉ាក Bluboo ចាប់ដៃគូសហការ ជាមួយក្រុមហ៊ុនសែលកាត ចាប់ផ្តើមលក់ក្នុងទីផ្សារប្រទេសកម្ពុជា ជាមួយជម្រើសទូរស័ព្ទ ទំនើបជាច្រើនម៉ូដែល ដែលមានតម្លៃសមរម្យបំផុត។ ទូរស័ព្ទ Bluboo នាំចូលដោយក្រុមហ៊ុន WR INTERNATIONAL MOBILES Co.,Ltd ។
កម្មវិធីសម្ពោធទូរស័ព្ទ Bluboo ជាមួយសែលកាត គឺមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ២៣ ដល់ ថ្ងៃ២៥ ខែមីនា នៅមុខការិយាល័យកណ្តាលសែលកាត ដែលមានលក់ទូរស័ព្ទ Bluboo ម៉ូដែលចុងក្រោយជាច្រើនដូចជា ម៉ូដែល Bluboo Dual ដែលមានការពេញចិត្ត ពីអតិថិជនជាច្រើនតាមរយៈ ការ Review។
ទូរស័ព្ទ Bluboo Dual ត្រូវបានគេសរសើរមិនដាច់ពីមាត់ ពីកាមេរ៉ាភ្លោះខាងក្រោយ ដែលបំពាក់ដោយកាមេរ៉ា Sony IMX135 sensor ដែលមានទំហំ 13 megapixel។ កាមេរ៉ាភ្លោះមានកាមេរ៉ា 2-megapixel បន្ថែមទៀត ដែលធ្វើឲ្យអ្នកប្រើ ទទួលបានបទពិសោធន៍ថ្មីជាមួយកាមេរ៉ាកាន់តែពិសេស។ មិនតែប៉ុណ្ណោះកាមេរ៉ាភ្លោះខាងក្រោយនេះមានទំហំ 5.5 inch ជាមួយនឹង FHD resolution។ ទាំងអស់នេះហើយ ទើបធ្វើឲ្យអ្នកប្រើប្រាស់រីករាយជាមួយ ការថតរូបជាមួយបទពិសោធន៍ថ្មី។
ទូរស័ព្ទ Bluboo Dual មានលក់ក្នុងតម្លៃ១១៩ដុល្លារ ព្រមទាំងទទួលបាន case screen អាវយឺត i-Ring Bluetooth Speaker លេខពិសេស និងអ៊ីនធើណិតឥតគិតថ្លៃ 48GB (8GB ក្នុងមួយខែក្នុងអំឡុងពេល ៦ខែពេញ) ឥតគិតថ្លៃពីសែលកាត។ ទូរស័ព្ទ Bluboo ម៉ូដែលផ្សេងទៀត ដូចជា Bluboo D1 និង Bluboo D2 ក៏មានលក់ក្នុងតម្លៃពិសេសផងដែរ។ សម្រាប់ព័ត៌មានពីម៉ូដែលទូរស័ព្ទ សូមចូលទៅកាន់ http://bluboohk.com/ ។
លោក Jee Kee Lim នាយកផលិតផលរបស់សែលកាត បានលើកឡើង ការចាប់ដៃគូសហការ ជាមួយ Bluboo នេះ អាចឲ្យប្រជាជនកម្ពុជា អាចមានលទ្ធភាព ប្រើប្រាស់ទូរស័ព្ទទំនើប បានកាន់តែច្រើនជាងមុនក្នុងតម្លៃពិសេស និងទទួលបានបទពិសោធន៍នៃការប្រើប្រាស់អ៊ីនធើណិត 4G របស់យើង។ ទូរស័ព្ទ Bluboo មានការពេញចិត្តពីអតិថិជនជាច្រើនក្នុងពិភពលោក ហើយយើងពិតជារីករាយយ៉ាងខ្លាំង ដែលទូរស័ព្ទនេះមានវត្តមានក្នុងប្រទេសកម្ពុជា និងលក់ក្នុងតម្លៃ សមរម្យបំផុត ព្រមទាំងទទួលបានអ៊ីនធើណិតឥតគិតថ្លៃ ៦ខែ ពីសែលកាត។
សម្រាប់អ្នកដែលចាប់អារម្មណ៍កម្មវិធីនេះ អ្នកអាចចូលរួមកម្មវិធីសម្ពោធនៅមុខការិយាល័យ កណ្តាលសែលកាត ចាប់ពីម៉ោង៨៖៣០ព្រឹក ដល់ម៉ោង៦៖៣០យប់ ចាប់ពីថ្ងៃ២៣ ដល់ថ្ងៃ២៥
មីនា។
សម្រាប់ព័ត៌មានបន្ថែម ទំនាក់ទំនងទៅកាន់ 812 ឬចូលទៅ គេហទំព័រសែលកាត៖ http://www.cellcard.com.kh ៕