(ភ្នំពេញ)៖ សូមទស្សនាវីដេអូ ដែលបន្ទាយរបស់កងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី ត្រូវរងការបំផ្លោងគ្រាប់បែក ដោយក្រុមមិនស្គាល់អត្តសញ្ញាណ កាលពីរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែករណីនេះពុំបានបង្កឱ្យកងកម្លាំងមួកខៀវកម្ពុជា រងរបួសទេ។
សូមបញ្ជាក់ថា បន្ទាយកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាចំនួន២ខ្នង នៅតំបន់ Kidal ប្រទេសម៉ាលី បានរងការវាយប្រហារជាថ្មី ដោយក្រុមមិនស្គាល់អត្តសញ្ញាណនៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ ប៉ុន្តែករណីនេះពុំបានបង្កឱ្យកងកម្លាំងមួកខៀវកម្ពុជារងរបួសទេ។ នេះបើតាមការអះអាងរបស់ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។
នេះមិនមែនលើកទី១ទេ សម្រាប់ការវាយឆ្មក់ទៅលើកងកម្លាំងមួកខៀវកម្ពុជា នៅប្រទេសម៉ាលី។ កាលពីខែវិច្ឆិកាឆ្នាំមុន កងកម្លាំងមួកខៀវកម្ពុជា ដែលបម្រើការងារកម្ទេចគ្រាប់មិនទាន់ផ្ទុះ ប្រចាំនៅតំបន់បេសកកម្ម ក្នុងប្រទេសម៉ាលី ក៏បានរងការវាយប្រហារពីសំណាក់ក្រុមឧទ្ទាមផងដែរ។
កាលពីវេលាម៉ោងប្រមាណ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ម៉ោងនៅក្នុងប្រទេសកម្ពុជា កងកម្លាំងមួកខៀវរបស់កម្ពុជា បម្រើការងារនៅប្រទេសអាហ្រ្វិកកណ្តាល ក៏បានរងការវាយប្រហារដោយក្រុមឧទ្ទាម បណ្តាលឲ្យកម្លាំងកម្ពុជា ៤នាក់ស្លាប់ និងម្នាក់ទៀតរងរបួស៕