(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត៖
*ព័ត៌មានជាតិ (Cambodia News)
១៖ ទីបំផុតលោក សម រង្ស៊ី ទទួលស្គាល់ថា ពិតជាបានជួលក្រុមហ៊ុនអាមេរិក ដើម្បីជួយរិះរកវិធីសរសេរព័ត៌មានទាក់ទាញឲ្យអន្តរជាតិបំផ្លាញសេដ្ឋកិច្ចខ្មែរ និងអះអាងច្បាស់ៗថា ការដាក់ទណ្ឌកម្មលើកម្ពុជាគឺជាជោគជ័យរបស់លោក
២៖សម្តេចតេជោ ហ៊ុន សែន៖ ជំនួយរបស់ចិនមិនត្រឹមតែជំរុញសេដ្ឋកិច្ចនោះទេ តែក៏បានពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ
៣៖ សម្តេចតេជោ ហ៊ុន សែន ថ្កោលទោសលើការវាយប្រហារបន្ទាយកងទ័ពមួកខៀវកម្ពុជានៅម៉ាលី ហើយបញ្ជាក់ជំហរថា កម្ពុជាមិនរាថយក្នុងការបញ្ជូនកងទ័ព ទៅបំពេញបេសកកម្មនៅក្រៅប្រទេសឡើយ
៤៖ សម្តេចនាយករដ្ឋមន្រ្តី៖ ឆ្នាំ២០១៧ កម្ពុជាបានចំណាយថវិកាសម្រាប់បំផ្លាញចោលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណ៧លានដុល្លារ
៥៖ សម្ដេចតេជោ ហ៊ុន សែន៖ ក្រោយពេលសាងសង់រួចរាល់ផ្លូវជាតិលេខ១១នេះ គឺផ្តល់ប្រយោជន៍ធំណាស់ដល់ប្រជាពលរដ្ឋកម្ពុជា
៦៖ ឯកអគ្គរដ្ឋទូតចិន៖ ជំនួយចិន មានទិសដៅជួយឲ្យកម្ពុជាអភិវឌ្ឍកាន់តែឆាប់រហ័ស មិនជាប់ពាក់ព័ន្ធនយោបាយអ្វីទាំងអស់
៧៖អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការលើកឡើងរបស់ទណ្ឌិត សម រង្ស៊ី ដែលថាកងទ័ពកម្ពុជា លែងស្តាប់បញ្ជារាជរដ្ឋាភិបាលនោះ គឺជាសម្តីឆ្កួតលីលា ដូចមនុស្សឡប់សតិ!
៨៖ អ្នកនាំពាក្យ គណបក្សកាន់អំណាច៖ អ្នកកំពុងព្រួយបារម្ភពេលនេះ មិនមែនសម្តេចតេជោ ហ៊ុន សែន ទេគឺទណ្ឌិត សម រង្ស៊ី ដែលប្រឈមនឹងបណ្តឹងជាច្រើន ហើយគ្មានឱកាសចូលស្រុក
៩៖ សម្តេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យដំឡើងប្រាក់របបសន្តិសុខសង្គមប្រចាំខែ ជូនអតីតមន្ត្រីរាជការស៊ីវិល និងអតីតយុទ្ធជន ចាប់ពីខែមេសា តទៅ
១០៖ រឿងរ៉ាវពីក្រោយវាំងនននៅឯកិច្ចប្រជុំកំពូលអាស៊ាន-អូស្រ្តាលី នាទីក្រុងស៊ីដនី
១១៖ អ្នកនាំពាក្យគ.ជ.ប៖ សហភាពអឺរ៉ុប បន្តទទួលស្គាល់ថា គ.ជ.ប បានរៀបចំការបោះឆ្នោត ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌
១២៖ ត្រឹម៥ថ្ងៃប៉ុណ្ណោះ! សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ត្រូវបានលក់ និងចែកចាយអស់ជាង២ពាន់ច្បាប់ហើយ ជាមួយការគាំទ្រយ៉ាងផុសផុលពីសំណាក់មិត្តអ្នកអាន
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ស្ថាបនិក Facebook «ប្រឈមមុខបញ្ហាកាន់តែធំ» ដោយមហាអំណាចនានា កោះហៅឲ្យចូលខ្លួនស្រាយបំភ្លឺ រឿងបែកធ្លាយព័ត៌មានអ្នកប្រើប្រាស់ ៥០លាននាក់!
២៖ អតីតមេដឹកនាំកូរ៉េខាងត្បូង លី ម្យុងបាក់ «ប្រឈមមុខជាប់ពន្ធនាគារ ៤៥ឆ្នាំ» បើសិនជាតុលាការរកឃើញកំហុស ដូចការចោទប្រកាន់!
៣៖ សភាជាតិមីយ៉ាន់ម៉ា «ត្រៀមបោះឆ្នោតជ្រើសតាំង ប្រធានាធិបតីថ្មី» ក្រោយលោក U Htin Kyaw ប្រកាសលាងលែងពីតំណែង ដោយសារបញ្ហាសុខភាព!
៤៖ ទីបំផុតព្រឹទ្ធសភាអាមេរិក «អនុម័តកញ្ចប់ថវិកា ១.៣ ទ្រីលានដុល្លារ» ដើម្បីទ្រទ្រង់ជីវិតរដ្ឋាភិបាលសហព័ន្ធ ០៦ខែ ទៅមុខទៀត!
៥៖ មហាយក្សចិនធ្វើការសងសឹកវិញ ដោយមិនសំចៃដៃ ក្រោយអាមេរិកបង្កើនពន្ធនាំចូលដែក-អាលុយមីញ៉ូមពីចិន!
៦៖ មហាយក្សចិន «ស្វាគមន៍ប្រមុខដឹកនាំប្រទេសកាមេរ៉ូន» នៃតំបន់អាហ្វ្រិកខាងលិច ដែលជាមិត្តភក្តិយូរឆ្នាំរបស់ចិន!
៧៖ ប្រទេសវៀតណាម និងកូរ៉េខាងត្បូង «ប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មរួមដល់ ១០០ពាន់លានដុល្លារ» ខណៈលោក មូន ជែអ៊ីន កំពុងពេញទស្សនកិច្ចនៅហាណូយ!