(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៦៦៨ គ្រឿងរកឃើញល្មើសច្បាប់៨៣៧គ្រឿង (ម៉ូតូ៦៤ភាគរយ) អប់រំ៥៤៤គ្រឿង និងផាកពិន័យ២៩៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ២,៥៨៧គ្រឿង អប់រំ៦៤គ្រឿង និងផាកពិន័យចំនួន១៧៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៧៩៤គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩៨,៨១៧គ្រឿង រកឃើញយានយន្តល្មើស ១១,០១៥(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៦,៥៣៦គ្រឿង និងផាកពិន័យ៤,៤៧៩គ្រឿង (ម៉ូតូ៩៦ភាគរយ)៕