(ភ្នំពេញ)៖ ដោយទទួលបានការគាំទ្រយ៉ាងផុសផុលពីសំណាក់មិត្តអ្នកអាន ត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ដែលចងក្រងចាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី រហូតដល់ការរំលាយគណបក្សសង្រ្គោះជាតិនោះ ត្រូវបានលក់ និងចែកចាយអស់ជាង២ពាន់ច្បាប់ហើយ និងបន្តចែកចាយជូនលោកអ្នកអានរៀងរាល់ថ្ងៃ។
ថ្វីដ្បិតស្នាដៃលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News គឺសៀវភៅកម្រងអត្ថបទវិភាគនយោបាយនេះ ទើបតែចេញផ្សាយជាផ្លូវការចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក៏ពិតមែន ប៉ុន្តែការលក់និងចែកចាយសៀវភៅកម្រាស់ជាង៧០០ទំព័រនេះ មានការមមាញឹកយ៉ាងខ្លាំង ពោលត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ អង្គភាពព័ត៌មាន Fresh News យើងខ្ញុំបានលក់ និងចែកចាយដល់ទៅជាង២ពាន់ច្បាប់ឯណោះ។
អង្គភាពព័ត៌មាន Fresh News យើងខ្ញុំ នឹងបន្តចែកចាយ និងរង់ចាំលក់ជូនលោកមិត្តអានរាល់ថ្ងៃមិននឿយហត់ឡើយ ដើម្បីបំពេញតម្រូវការ និងការនិយមចូលចិត្តអានអត្ថបទនយោបាយនានា ដែលកើតឡើងក្នុងប្រទេសកម្ពុជាថ្មីៗក្ដៅៗ សំដៅចូលរួមចំណែកលើកកម្ពស់ស្មារតីអានសៀវភៅ និងបំភ្លឺរាល់តថភាពជាក់ស្ដែងជូនដល់សាធារណជន រាប់ចាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី រហូតដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
អង្គភាពព័ត៌មាន Fresh News ពិតជាមានមោទនភាព ដោយបានផ្សព្វផ្សាយអត្ថបទវិភាគនយោបាយទាំងនោះ នៅក្នុងទំព័រលិខិតអ្នកអានរបស់ខ្លួន ហើយមោទនភាពនេះក៏ផ្សារភ្ជាប់ផងដែរទៅនឹងគុណភាពនៃការវិភាគ ដែលមានលក្ខណច្បាស់លាស់ ប្រាកដនិយម និងការព្យាករណ៍ ការវិវត្តស្ថានការណ៍នយោបាយ ប្រកបដោយទស្សនវិស័យឈរលើយុទ្ធសាស្ត្រ ដែលអាចអនុវត្តនៅក្នុងឆាកនយោបាយកម្ពុជា។
រាល់ការជាវសៀវភៅដ៏មានសារៈសំខាន់មួយនេះ លោកអ្នកអាចទំនាក់ទំនងមកភ្នាក់ងារចែកចាយរបស់អង្គភាពយើងខ្ញុំ តាមរយៈលេខទូរស័ព្ទ៖ 069 500 366, 077 787 173 ក្នុងតម្លៃត្រឹមតែ ២ដុល្លារប៉ុណ្ណោះ ក្នុងមួយក្បាល៕