(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានប្រកាសបន្តទទួលស្គាល់ និងកោតសសើរចំពោះការវិវឌ្ឍរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅកម្ពុជា នៅក្នុងការរៀបចំការបោះឆ្នោត កន្លងមក ប្រកបដោយតម្លាភាព សេរី ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងទៅ។ នេះបើតាមសេចក្តីប្រកាសរបស់ អ្នកនាំពាក្យគ.ជ.ប។
ការប្រកាសនេះ បានធ្វើឡើងបន្ទាប់ពី លោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងលោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប បានបញ្ចប់បេសកកម្មទៅចូលរួមប្រជុំ គណៈកម្មាធិការកម្ពុជា និងសហភាពអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុង ប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ កន្លងទៅ។
ក្នុងកិច្ចប្រជុំនោះ លោក ឌឹម សុវណ្ណរុំ បានធ្វើបទបង្ហាញពីប្រធានបទចំនួន៣ ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំ ក្នុងនោះរួមមាន៖
ទី១៖ ប្រវត្តិនៃការបង្កើតស្ថានប័ន គ.ជប.ប។
ទី២៖ ការរៀបចំការបោះឆ្នោតចាប់ពីឆ្នាំ១៩៩០ រហូតការត្រៀមរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨។
៣៖ ការពង្រឹងស្ថានប័ន គ.ជ.ប ឲ្យកាន់តែមានភាពរឹងមាំ។
លោក ឌឹម សុវណ្ណរុំ បានថ្លែងថា កន្លងមកអ្វីដែលសហភាពអឺរ៉ុប ដកខ្លួនចេញ គ.ជ.ប មួយរយៈមិនមែនមានន័យថា សហភាពអឺរ៉ុប ប្រឆាំងនឹង គ.ជ.ប ទេប៉ុន្តែវាជាទិដ្ឋភាពផ្សេងទៅវិញ៕
សម្រាប់ព័ត៌មានលំអិតសូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដូចខាងក្រោម៖