(ស្ទឹងត្រែង)៖ រថយន្តសាំងយ៉ុងដឹកឈើចំនួន៦គ្រឿង និងម៉ូតូដឹកឈើជាង១០គ្រឿង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបង្ក្រាប នៅយប់ឈានចូលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នេះ ស្ថិតនៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ក្រោយការបង្ក្រាបរថយន្តដឹកឈើខាងលើ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅទីបញ្ជាការកងរាជអាហត្ថខេត្ត លុះព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ កងរាជអាវុធហត្ថខេត្ត បានធ្វើកំណត់ហេតុប្រគល់ទៅរដ្ឋបាលព្រៃឈើបន្តនីតិវិធីតាមផ្លូវច្បាប់។
រថយន្តដឹកឈើនេះខាងលើ ត្រូវបានប្រពលរដ្ឋបង្ហើបដឹងថា បានដឹកចេញពីម្ដុំភូមិអូរស្វាយ ឬចំណុចព្រៃចាស់ ដុងកាចែម ស្ទើរតែរាល់ថ្ងៃ មិនលុះសោះឡើយ ហើយរថយន្តដឹកឈើ ទាំងនេះបង្កឲ្យ មានការភិតភ័យដល់ប្រជាពរដ្ឋ ដែលថ្វើដំណើរនៅលើដងផ្លូវជាតិ ឬអាចជួបគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ ដោយសាតែរថយន្តដឹកឈើទាំងអស់នេះ បើកបរក្នុងល្បឿនយ៉ាងលឿន៕