(រតនគីរី)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី បានដឹកនាំគ្រូពេទ្យស្ម័គ្រចិត្ត ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋនៅភូមិតាកុកឡាវ ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគីរី។
នៅក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋ អំពីការខិរខំរបស់សម្តេចតេជោ ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យដូចជា៖ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ ភ្លើងនិងទឹក សម្រាប់ប្រើប្រាស់ ជាពិសេស សម្តេចខិតខំទំនាក់ទំនងយ៉ាងល្អជាមួយប្រទេសផ្សេងៗ ទូទាំងសកលលោក ដើម្បីស្វែងរកទីផ្សារកសិផលជូនដល់បងប្អូនប្រជាពលរដ្ឋ ខុសពីថ្នាក់ដឹកនាំគណបក្សប្រឆាំង ដែលដើរអំពាវនាវបរទេសធ្វើបាបខ្មែរ និងមើលងាយប្រជាជាតិខ្មែរ។
លោកទេសរដ្ឋមន្ត្រី ស្នើសុំឲ្យបងប្អូនបន្តគាំទ្រ និងបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងគណបក្សប្រជាជនបន្តទៀត៕