(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ (ខេមបូឌា) បាននិងកំពុងរៀបចំការតាំងបង្ហាញរថយន្ត​ Isuzu ស៊េរីថ្មីម៉ូដែល ២០១៨ នៅផ្សារទំនើប​អ៊ីអនម៉ល ចំនួន៣ថ្ងៃ នៅក្នុងព្រឹត្ដិការណ៍ 《ពិព័រណ៍រថយន្ដធំបំផុតប្រចាំឆ្នាំ២០១៨》ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិនា​ ឆ្នាំ​២០១៨ ពីម៉ោង ៩ព្រឹក ដល់​ម៉ោង១០យប់។

សម្រាប់រយៈពេល ៣ថ្ងៃនេះដែរ ក្រុមហ៊ុនមានតាំងបង្ហាញនូវរថយន្ត Isuzu D-Max ជាប្រភេទរថយន្ត Pickup ប្រើបចេ្ចកវិទ្យា Blue Power, រថយន្ត ISUZU mu-X ប្រភេទ SUV 7 កៅអី ស៊េរីថ្មីម៉ូដែល២០១៨ និងរថយន្តដឹកទំនិញ ISUZU ប្រភេទ ១.៥តោន ។

ក្នុងឱ​កាសដាក់តាំងបង្ហាញនេះផងដែរ ក្រុមហ៊ុនក៏មានប្រូម៉ូលសិនពិសេសជាច្រើនដែលមិនធ្លាប់​មានជូនដល់អតិថិជន​​​របស់ខ្លួនដូចជា៖

*អតិថិជន អាចទទួលយកបទពិសោធន៍ផ្ទាល់ដោយធ្វើការបើបរសាកល្បងជាមួយរថយន្ត ISUZU​ D-MAX​ Blue Power ​​​ឬ The New ISUZU mu-X ដើម្បីជ្រាបកាន់តែច្បាស់​ពីលក្ខណ:​ពិសេសៗជាច្រើន ព្រមជាមួយវត្ថុអនុស្សាវរីយ នឹងមានឱកាសឈ្នះរង្វាន់ប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Mall ចំនួន 2 រង្វាន់។

*កក់រថយន្ត ISUZU​ D-MAX​ Blue Power ​​​ឬ The New ISUZU mu-X ស៊េរីថ្មីម៉ូដែល2018 ដូចជា៖

*កាបូកធ្វើដំណើរយ៉ាងស្រស់ស្អាតពី ISUZU
*ទទួលបានឱកាសឈ្នះរង្វាន់ iPhone X ១រង្វាន់​ និងប័ណ្ណចាក់ប្រេងឥន្ធនៈ ២រង្វាន់

*ទិញរថយន្ត ISUZU​ D-MAX​ Blue Power ​​​ឬ The New ISUZU mu-X ស៊េរីថ្មីម៉ូដែល២០១៨ដូចជា៖

*ម៉ូតូ HONDA Zoomer X មួយគ្រឿង
*ប័ណ្ណចាក់ប្រេងឥន្ធនៈ ចំនួន ៣០០លីត្រ
*កំរាលជើងមួយឈុតដ៏ល្អប្រណិតពីរោងចក្រផ្ទាល់
*ស្លាកលេខឥតគិតថ្លៃ
*ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល ៣ឆ្នាំ​​​ ឬ១០០,០០០km

សម្រាប់អតិថិជនដែលមានបំណងទិញរថយន្តថ្មី អាចធ្វើការកក់ចាប់ពី៥០០ដុល្លារ នៅក្នុងកម្មវិធីតាំងបង្ហាញ ​រយៈពេល៣ថ្ងៃខាងលើ នឹងមានឱកាសក្លាយជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល​២០១៨ ជាមួយសំណាង ផ្ទួនៗពីរថយន្ត​ ISUZU ។ជាមួយគ្នានេះដែរអតិថិជនអាចធ្វើការបង់រំលោះជាមួយអត្រាការប្រាក់ទាបបំផុត។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ​៖ 023 950 084 / 077 668 899 ឬ មកទស្សនា​ផ្ទាល់នៅអាគារតាំងបង្ហាញដែល​មានទីតាំង​នៅទល់មុខ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ ៕