(ភ្នំពេញ)៖ ណាហ្គាវើលដ៍ ចូលរួមប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមួយប្រជាជនកម្ពុជាទាំងអស់ និងបើកឲ្យសាធារណជន ចូលទស្សនាការសម្តែងដ៏អស្ចារ្យ ក្នុងសាលមហោ ស្រពថ្មីស្រឡាង NABA នៅណាហ្គាទី២ ជាមហោស្រព ដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក៏មានការបញ្ចុះតម្លៃដ៏ច្រើន សន្ធឹកសន្ធាប់ផងដែរ ក្នុងឱកាសដ៏ពិសេសនេះ ចាប់ពីឥឡូវនេះ រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨។
ការសម្តែងផ្ទាល់ដ៏រស់រវើករយៈពេល៤៥នាទី អមដោយការចាក់បញ្ចាំងវីដេអូ 3D mapping ដ៏ប្លែកនេះ ត្រូវបានផលិត និងនាំមកជូនដោយណាហ្គាវើលដ៍។ លោកអ្នកអាចនាំក្រុម គ្រួសារ មិត្តភក្តិព្រមទាំងកូនតូចៗ មកទស្សនាការសម្តែងនេះ ដែលមានជារៀងរាល់រាត្រី (លើកលែងថ្ងៃអង្គារ) ចាប់ពីម៉ោង ៧ យប់។ ណាហ្គាវើលដ៍ ផ្តល់ជូនកៅអីសម្រាប់ ១,០០០ នាក់៖ «មកមុន បានមុន» ។
ក្លាយជាទស្សនិកជនដំបូង មកទស្សនានៅសាលមហោស្រពបច្ចេកវិទ្យា 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជានៅណាហ្គាទី២! ដើម្បីធ្វើឲ្យឱកាសនេះ កាន់តែមិនអាចបំភ្លេចបាន លោកអ្នកអាចនាំក្រុមគ្រួសារ មិត្តភក្តិ និងកូនតូចៗរបស់អ្នក មកពិសាប៊ុហ្វេកំពូលរសជាតិ ពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea មុនការសម្តែងចាប់ផ្តើម ហើយអ្នកអាចកម្ម៉ង់បង្កងធំ បន្ថែមសម្រាប់រីករាយពិសាជាក្រុមក៏បាន។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ លោកអ្នកអាចរីករាយទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងការបញ្ចុះតម្លៃដ៏ច្រើននៅណាហ្គាវើលដ៍។ ការសម្តែងសិល្បៈប្រពៃណីជាតិ រួមមានរបាំ អប្សរា និងរបាំប្រជាប្រិយនាងទេពមច្ឆា ។ ការសម្តែង មាននៅម៉ោង ៤ រសៀល រៀងរាល់ថ្ងៃនៅឆាកជាន់ផ្ទាល់ដី ហើយលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ ជាមួយអ្នកសិល្បៈ របស់យើង នៅកៅអីមាស ដែលមានទីតាំងនៅច្រកចូល ខាងជើងបន្ទាប់ពីការសម្តែងថែមទៀតផង។
ចំណែកអ្នកដែលចង់ញ៉ាំម្ហូបពិសេស លោកអ្នកអាចជ្រើសរើសម្ហូបខ្មែរជាច្រើនមុខ ដែលមាននៅតាមភោជនីយដ្ឋានក្នុងណាហ្គាវើលដ៍។ ប៊ុហ្វេខ្មែររ៉ូយ៉ាល់ពេលល្ងាច មាននៅ ភោជនីយដ្ឋាន Pangea ដែលមានម្ហូបមកពីទូទាំង ២៥ ខេត្តក្រុងជាមួយគ្រឿងផ្សំលំដាប់កំពូល និងច្នៃដោយក្រុមចុងភៅឈ្នះពានរង្វាន់ ខណៈលោកអ្នកអាចទស្សនាការ សម្តែងរបាំអប្សរាក្នុងពេលតែមួយ។
មានបម្រើចាប់ពីម៉ោង ៥៖៣០ ល្ងាចដល់ ៩៖៣០ យប់រៀងរាល់ថ្ងៃ តម្លៃ ១៩,៩៩++ដុល្លារ សម្រាប់ម្នាក់ និងមានការបញ្ចុះតម្លៃពិសេ សម្រាប់ការពិសាជាក្រុមដែលមាន៥នាក់ ឬលើសពីនេះ ។ ក្នុងពេលដំណាលគ្នានេះ យើងមានម្ហូបខ្មែរ និងបង្អែម តម្លៃចាប់ពី ៤ ដុល្លារនៅភោជនីយដ្ឋាន Indochine វិមានស៊ីធីវ៉ក និង Golden Bowl។
មណ្ឌលស្ប៉ាឈ្នះពានរង្វាន់របស់ ណាហ្គាវើលដ៍ មានផ្តល់សេវាកម្មស្ប៉ាសិរីសួស្តីខ្មែររយៈពេល ១២០ នាទី ដែលរួមមាន ការម៉ាស្សា និងស្ប៉ាតាមក្បួនបុរាណខ្មែរ ការខាត់ដងខ្លួនដោយប្រើខ្ញី និងថ្នាំបុរាណ ការម៉ាស្សា និងត្រាំបាតជើង ជាដើម ។
ការផ្តល់ជូនពិសេសមួយទៀត គឺលោកអ្នកអាចឈ្នះរង្វាន់ជាច្រើនពីកងបង្វិលមហាសំណាងដែលមានជារៀងរាល់ថ្ងៃចន្ទ អង្គារ និងពុធ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ រួមមាន ការស្នាក់នៅសណ្ឋាគារឥតគិតថ្លៃ ក្រេឌីតសម្រាប់ប្រើប្រាស់ក្នុងសណ្ឋាគារ ទំនិញបញ្ចុះតម្លៃ បណ្ណបញ្ចុះតម្លៃអាហារ និងភេសជ្ជៈ និងរង្វាន់ជាច្រើនទៀត ។
ដើម្បីទទួលការបង្វិល អតិថិជនត្រូវចំណាយ ១៥ ដុល្លារ ក្នុងវិក្កយបត្រមួយនៅភោជនីយដ្ឋានណាមួយនៅណាហ្គាវើលដ៍ ស្នាក់នៅ ទិញកញ្ចប់សេវាកម្មស្ប៉ា ឬចុះឈ្មោះ ជាសមាជិកហ្គោលដិនអេចថ្មី! ណាហ្គាវើលដ៍ សូមជូនពរឲ្យពុកម៉ែបងប្អូនទាំងអស់ ជួបសំណាងល្អគ្រប់ពេល៕
NABA នៅណាហ្គាទី ២ ៖ សាលមហោស្រព ដែលមានបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងបង្អស់ក្នុងប្រទេសកម្ពុជា
អ្នកសម្តែងដ៏ប៉ិនប្រសប់ ប្រចាំសាលមហោស្រព NABA
ណាហ្គាវើលដ៍ ប្រារព្ធបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងផ្តល់ជូនការបញ្ចុះតម្លៃ ម្ហូបខ្មែរសន្ធឹកសន្ធាប់
ទស្សនាការសម្តែងសិល្បៈវប្បធម៌ខ្មែរ និងពិសាប៊ុហ្វេខ្មែររ៉ូយ៉ាល់ក្នុងពេលតែមួយ