(ភ្នំពេញ)៖ ក្នុងលិខិតមួយថ្វាយ សម្តេចសង្ឃមហាមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកកម្ពុជា, សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង បានបញ្ជាក់ ព្រះរាជក្រឹត្យមួយដែលតែងតាំង ព្រះទវសត្ថា ពឿយ មេត្តា «ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ» ដែលចុះនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨នោះ គឺជាឯកសារក្លែងក្លាយប៉ុណ្ណោះ។
សម្តេចចៅហ្វាវាំង បានបញ្ជាក់ថា ព្រះរាជក្រឹត្យលេខ នស/រកត/០២១៨/១៥៣ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលពិតប្រាកដ គឺមានខ្លឹមសារត្រាស់បង្គាប់តែងតាំង លោក ជា ម៉េង ជាឧកញ៉ា តាមសំណើរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ដោយឡែក ចំពោះព្រះរាជក្រឹត្យលេខ នស/រកត/០២១៨/១៥៣ ត្រាស់បង្គាប់តែងតាំង ព្រះទវសត្ថា ពឿយ មេត្តា ជាសម្តេចព្រះមង្គលមុនីវង្សាចារ្យ ដែលចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលនោះ គឺពុំត្រឹមត្រូវទេ ហើយជាឯកសារក្លែងក្លាយ។
ខាងក្រោមនេះជាលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល៖