(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត និងលោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សេចក្តីថ្លែងការណ៍កម្ពុជាចាត់ទុកថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ធ្វើខុសរបៀបវារៈ ហើយព្រមានមិនឱ្យរៀបចំកិច្ចពិភាក្សាណាមួយវាយប្រហារលើកម្ពុជាទាំងបំពានច្បាប់
២៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សេចក្ដីថ្លែងការណ៍រួមរបស់ប្រទេសសមាជិកក្រុមប្រឹក្សាសិទ្ធមនុស្ស ទីក្រុងហ្សឺណែវ មួយចំនួន គឺជាការឈ្លានពាន និងរំលោភលើកម្ពុជាទាំងស្រុង
៣៖ សំណុំរឿងកាត់ទឹកដី៤ខេត្ត របស់កម្ពុជា ឲ្យវៀតណាម ពីសំណាក់លោក សម រង្ស៊ី, តុលាការចេញដីកាកោះហៅចូលបំភ្លឺ នៅខែឧសភាខាងមុខ
៤៖ នៅទីបំផុត! វិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋ៣៧៥គ្រួសារ ជាមួយក្រុមហ៊ុនចំនួន២របស់ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង ត្រូវបានដោះស្រាយបញ្ចប់នៅថ្ងៃនេះក្រោមស្មារតីខ្មែរនិងខ្មែរ
៥៖ ស្ថានទូតសហភាពអឺរ៉ុប អបអរសាទរចំពោះដំណោះស្រាយបញ្ចប់រឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងពលរដ្ឋជាមួយក្រុមហ៊ុនចំនួន២របស់ឧកញ៉ា លី យ៉ុងផាត់
៦៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាឈរលំដាប់ទី៥ក្នុងអាស៊ាន ជាប្រទេសផ្តល់ប្រាក់ខែដល់មន្ត្រីរាជការខ្ពស់ រាប់ចាប់ពីមន្ត្រីថ្នាក់ទាបជាងគេឡើងទៅ
៧៖ សម្តេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅកម្ពុជាបានបំផ្លាញអស់ឫស្សគល់នៃការអប់រំ ដែលគ្មានប្រទេសណាដូចនោះឡើយ
៨៖ សំណុំរឿងអគ្គនាយកដ្ឋានពន្ធដារ ប្តឹងម្ចាស់កាសែត The Cambodia Daily ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការ ទៅថ្ងៃទី១២ ខែមេសាវិញ
៩៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ប្រតិកម្មនឹងការថតផ្សាយ រឿងនារីស្រវឹងដេកក្នុងរថយន្តតាមចិញ្ចើមផ្លូវថា ខ្វះសីលធម៌ក្នុងនាមជាអ្នកសារព័ត៌មាន
១០៖ អ្នកវិភាគចៅចាក់ស្មុក៖ សម រង្ស៊ី ចំណាយ២៥ម៉ឺនដុល្លារជួលបរទេសដើម្បីបំផ្លាញកម្ពុជា
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ស្ថាបនិក Facebook «រីករាយផ្តល់សក្ខីកម្ម ចំពោះមុខសភាអាមេរិក» និងទទួលស្គាល់ការបែកធ្លាយ ទិន្នន័យអ្នកប្រើប្រាស់ ៥០លាននាក់!
២៖ មីយ៉ាន់ម៉ា «នឹងជ្រើសតាំងប្រធានរដ្ឋសភាថ្មី» ក្រោយលោក U Win Myint លាលែង និងត្រៀមខ្លួនឡើងកាន់តំណែងប្រធានាធិបតីថ្មី!
៣៖ លោក ឌូតឺតេ បញ្ជាក់ច្បាស់ៗម្តងទៀត៖ «ហ្វីលីពីននឹងមិនចូលរួមក្នុងសង្គ្រាម ដែលដឹកនាំដោយអាមេរិកឡើយ»
៤៖ អាជ្ញាធរអូស្ត្រាលីបើកការស៊ើបអង្កេត «ករណីឧទ្ធម្ភាគចក្រដឹកអ្នកទេសចរអាមេរិក ធ្លាក់នៅក្នុងសមុទ្រ» នៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយ
៥៖ ទីបំផុតបក្សទាំងពីរក្នុងសភាអាមេរិក «ឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកា ១.៣ ទ្រីលានដុល្លារ» ដើម្បីទ្រទ្រង់រដ្ឋាភិបាល ០៦ខែទៅមុខទៀត
៦៖ ប្រទេសថៃអះអាងជាថ្មីក្នុងការ «ចុះបញ្ជីស្របច្បាប់ដល់ ពលករបរទេស ៣.៨លាននាក់» មកពី មីយ៉ាន់ម៉ា កម្ពុជា និងឡាវ!
៧៖ ក្រុមអ្នកវិភាគ៖ «ទំនាក់ទំនងចិន-អាមេរិក គួរតែឈានដល់សម័យកាលថ្មី ដើម្បីសម្រេចបានលទ្ធផលឈ្នះ-ឈ្នះ» ៕