(ភ្នំពេញ)៖ ស្នាដៃថ្មីនិងជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News មួយទៀត គឺសៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» បានចេញផ្សាយជាផ្លូវការចាប់ពីថ្ងៃនេះ ហើយ ក្រោយបានប្រមូលយកនូវទស្សនៈវិភាគនយោបាយជាច្រើនសម្បូរបែប ក្នុងគោលបំណងពន្យល់ហេតុការណ៍ដែលបានកើតឡើង បំភ្លឺជូនដល់សាធារណជន រាប់ចាប់ពីការលាលែងតំណែងរបស់លោក សម រង្ស៊ី រហូតដល់ការរំលាយគណបក្សសង្រ្គោះជាតិ។
ដោយពិនិត្យឃើញគុណភាពនៃការវិភាគដែលមានលក្ខណយុទ្ធសាស្ត្រ ហើយឆ្លើយឆ្លងបានយ៉ាងត្រឹមត្រូវទៅនឹងព្រឹត្តិការណ៍នយោបាយ ដែលបានកើតឡើងនាពេលកន្លងមក អង្គភាពព័ត៌មាន Fresh News បានសម្រេចចិត្តធ្វើការជ្រើសរើសនូវអត្ថបទវិភាគសំខាន់ៗ មកចងក្រងជាកម្រងអត្ថបទវិភាគ សម្រាប់រយៈពេលមួយឆ្នាំចុងក្រោយនេះ។ អត្ថបទវិភាគរយៈពេលមួយឆ្នាំនេះ នឹងនាំឲ្យលោកអ្នកអានរំឭក និងស្វែងយល់ឡើងវិញ អំពីព្រឹត្តិការណ៍នយោបាយខ្មែរ ដោយផ្ដើមចេញពីការលាលែងតំណែងរបស់លោក សម រង្ស៊ី ចេញពីប្រធានបក្សសង្គ្រោះជាតិ រហូតដល់គណបក្សមួយនេះបានរលាយចេញពីឆាកនយោបាយផ្លូវការរបស់កម្ពុជា។
អង្គភាពព័ត៌មាន Fresh News ពិតជាមានមោទនភាព ដោយបានផ្សព្វផ្សាយអត្ថបទវិភាគនយោបាយទាំងនោះ នៅក្នុងទំព័រលិខិតអ្នកអានរបស់ខ្លួន ហើយមោទនភាពនេះ ក៏ផ្សារភ្ជាប់ផងដែរទៅនឹងគុណភាពនៃការវិភាគ ដែលមានលក្ខណច្បាស់លាស់ ប្រាកដនិយម និងការព្យាករណ៍ ការវិវត្តស្ថានការណ៍នយោបាយ ប្រកបដោយទស្សនៈ វិស័យឈរលើយុទ្ធសាស្ត្រ ដែលអាចអនុវត្តនៅក្នុងឆាកនយោបាយខ្មែរ។ ក្រោយសិក្សាស្រាវជ្រាវ និងចងក្រងអស់រយៈពេលមួយអន្លើរួចមក សៀវភៅ «កម្រងអត្ថបទវិភាគនយោបាយ» ត្រូវបានដាក់លក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នេះតទៅ។
រាល់ការជាវសៀវភៅដ៏មានសារសំខាន់មួយនេះ លោកអ្នកអាចទំនាក់ទំនងមកភ្នាក់ងារចែកចាយរបស់អង្គភាពយើងខ្ញុំ
តាមរយៈលេខទូរស័ព្ទ៖ 078 777 669, 077 787 173 ក្នុងតម្លៃត្រឹមតែ២ដុល្លារក្នុង១ក្បាល៕