(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន២,៥៦៨ គ្រឿងរកឃើញល្មើសច្បាប់២៤៥គ្រឿង (ម៉ូតូ៦២ភាគរយ) អប់រំ១៣៥គ្រឿង និងផាកពិន័យ១១០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២២ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ៥៨៤គ្រឿង អប់រំ៤៩គ្រឿង និងផាកពិន័យចំនួន៤៧គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៦៨២គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២២ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៩២,១៤៩គ្រឿង រកឃើញយានយន្តល្មើស ១០,១៧៨(ម៉ូតូ៧១ភាគរយ) ក្នុងនោះអប់រំ៥,៩៩២គ្រឿង និងផាកពិន័យ៤,១៨៦គ្រឿង (ម៉ូតូ៩៦ភាគរយ)៕