(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំក្រុមមន្រ្តីពាក់ព័ន្ធជាច្រើនស្ថាប័ន ប្រជុំ រៀបចំ «ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា» នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។ កិច្ចប្រជុំនាថ្ងៃដដែលនេះ ធ្វើឡើងដើម្បីប្រជុំរៀបចំការងារទៅដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ធ្វើយ៉ាងណា ឲ្យការងារ រៀបចំ «ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា» ប្រព្រឹត្តទៅដោយរលូន និងដំណើរការបានល្អ។
យោងតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ គឺបានកំណត់យកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ ដើម្បីប្រារព្ធខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ដោយមានសមាជិកចំនួន៣២០០នាក់ចូលរួម ក្នុងនោះ មានយុទ្ធជនចំនួន២៥០០នាក់ អញ្ជើញមកពីគ្រប់រាជធានី ខេត្តទាំង២៥។
យោងតាមសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មការដឹកនាំរៀបចំ «ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា» បានបញ្ជាក់ថា លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធាននៃគណៈកម្មការ និង លោក យី យ៉ូន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ជាអនុប្រធានប្រចាំការ រួមនឹងអនុប្រធាន៤រូប និងសមាជិកជាច្រើនរូបទៀត៕
សូមអានសេចក្តីសម្រេចស្តីពីថ្នាក់ដឹកនាំគណៈកម្មការដឹកនាំរៀបចំ «ខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា» ដែលមានសេចក្តីលំអិតដូចខាងក្រោមនេះ៖