Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងអប់រំ ចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការអាការៈទន់ដៃជើង និងការថប់បារម្ភនៅតាមគ្រឹះស្ថានសាធារណៈ និងឯកជន

22-03-2018 16:41

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្តីពីវិធានការបង្ការអាការៈទន់ដៃជើង និងការថប់បារម្ភនៅតាមគ្រឹស្ថានសាធារណៈ និងឯកជន។

បើតាមសេចក្តីណែនាំ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងពេលកន្លងទៅថ្មីៗនេះ នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន មានករណីសិស្សកើតមានអាការៈទន់ដៃ ទន់ជើង និងការថប់បារម្ភជាបន្តបន្ទាប់។

ក្រសួងអប់រំ បានបញ្ជាក់ថា «ឆ្លងតាមលទ្ធផល នៃការចុះអន្តរាគមន៍បន្ទាន់ពីស្ថាប័នពាក់ព័ន្ធ បានរកឃើញពីមូលហេតុ ដែលកើតមានករណីខាងលើនេះ គឺបណ្តាលមកពីសិស្សមានជម្ងឺប្រចាំកាយរ៉ាំរ៉ៃ បញ្ហា ថប់បារម្ភ បរិស្ថានសិក្សាមិនសមស្រប ការទទួលទានអាហារមិនមានតុល្យភាព ការបរិភោគភេសជ្ជៈប៉ូវកម្លាំង ការទទួលទានដំណេកមិនគ្រប់គ្រាន់ជាដើម»

ដើម្បីបង្ការ និងទប់ស្កាត់ការកើតមានបញ្ហាខាងលើ ឲ្យមានភាពប្រសើរឡើងវិញ ក្រសួងអប់រំ សូមធ្វើការណែនាំដល់គ្រប់ស្ថាប័នសិក្សាសាធារណៈ និងឯកជន ត្រូវអនុវត្តន៍វិធានការដូចខាងក្រោម៖