(ភ្នំពេញ)៖ អាជ្ញាធរជាតិអាវុធគីមី នៃក្រសួងការពារជាតិ ពេលនេះបាននិងកំពុងរៀបចំសិក្ខាសាលាមួយ ដែលមានរយៈពេល៣ថ្ងៃ ស្តីអំពីការគ្រប់គ្រងការនាំចេញនាំចូល និងការប្រើប្រាស់ទំនិញទ្វេមុខ។ សិក្ខាសាលានេះ ធ្វើឡើងនៅសណ្ឋាគារសាន់វេ (Sunway) ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ឈុំ ចរិយា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិអាវុធគីមី ក្រោមការឧបត្ថម្ភដោយសហភាពអឺរ៉ុប រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែមីនា ឆ្នាំ២០១៨។
គោលបំណងនៃកម្មវិធី ក្នុងរយៈពេល៣ថ្ងៃនេះ រួមមានដូចជាបង្ហាញវិធីសាស្ត្រ និងការសន្និដ្ឋាននៃសិក្ខាសាលាច្បាប់លើកដំបូង និងការផ្លាស់ប្តូរទស្សនៈ ក៏ដូចជាការពិភាក្សាអំពីវិសោធនកម្មដោយមានការគាំទ្រ និងរៀបចំដោយ P2P ក្រុមការងារសម្រាប់ប្រព័ន្ធគ្រប់គ្រងពាណិជ្ជកម្ម ដែលមានលក្ខណៈទូលំទូលាយ និងដំណើរការនៃការព្រៀង សមាសភាពក្រុមការងារ ដោយមានការគាំទ្រពីអ្នកជំនាញ សមាសភាពអឺរ៉ុប និងអាស៊ី។
របៀបវារៈសិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីឲ្យសិក្ខាកាមក្នុងសិក្ខាសាលា អាចពិភាក្សា និងចែករម្លែកបទពិសោធន៍ និងជំនាញរបស់ពួកគាត់។ សេចក្តីព្រាងដែលបានបង្កើតឡើង និងសិក្ខាសាលាច្បាប់លើកទីពីរនេះ ត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្ត្រីសម្រេចនៅពេលដែលពេញចិត្ត។
កម្មវិធីនេះ ក៏មានការចូលរួមពីក្រសួង និងស្ថាប័នដែលពាក់ព័ន្ធមួយចំនួនដូចជា តំណាងដោយសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា
រូឧទ្ទេសនាមរូមមាន៖ បណ្ឌិត Sylvarn Parle Calvo និង លោក Mohamad Shahabar។ ដោយឡែកសិក្ខាកាមមានមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងសុខាភិបាល, ក្រសួងមហាផ្ទៃ, ក្រសួងកសិកម្ម, ក្រសួងការបរទេស, ក្រសួងយុត្តិធម៌, និងបណ្តាក្រសួងពាក់ព័ន្ធដទៃទៀត៕