(កោះកុង)៖ ដើម្បីរិតចំណងមិត្តភាព រវាងស្រុកមណ្ឌលសីមា ខេត្តកោះកុង និងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ ដែលមានព្រំប្រទល់ជាប់គ្នា នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ បានបើកកិច្ចប្រជុំពិភាក្សាគ្នា ដើម្បីរកដំណោះស្រាយ ក្រោមប្រធានបទ «ប្រជាជន និងប្រជាជន, មន្ត្រីរាជការ និងមន្រ្តីរាជការ» ។
កិច្ចប្រជុំពិភាក្សានេះ ដោយភាគីកម្ពុជាដឹកនាំដោយលោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីក្រោយឱវាទ និងមន្រ្តីគ្រប់ស្ថាប័នប្រចាំ ច្រកទ្វារអន្តរជាតិចាំយាម។ ចំណែកឯភាគីថៃ ក្រោយការដឹកនាំដោយលោក ឆៃវ៉ាត់ អូឆាណានុន អភិបាលស្រុកខ្លងយ៉ៃ រួមទាំងមន្រ្តីក្រោមឱវាទ។
កិច្ចប្រជុំពិភាក្សាខាងលើនេះ ធ្វើឡើងក្នុងបំណងដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរចេញចូល តាមច្រកទ្វារអន្តរជាតិ ចាំយាម និងហាលិក រវាងប្រជាជនកម្ពុជា និងប្រជាជនថៃ ដើម្បីលើកស្ទួយផ្នែកវិស័យទេសចរណ៍ រវាងខេត្តកោះកុង និងខេត្តត្រាត។
លោក ហាក់ ឡេង បានលើកឡើងថា សូមឲ្យខាងភាគី ជួយសម្រួលដល់ប្រជាពលរដ្ឋកម្ពុជា ដែលពួកគាត់បានធ្វើដំណើរមកប្រទេសថៃ ដើម្បីរកការងារធ្វើ ហើយគ្មានច្បាប់ទំលាប់ ត្រឹមត្រូវ បើកភាគីថៃឃាត់ខ្លួនគាត់ សូមឲ្យអាជ្ញាធរថៃ ត្រូវបញ្ជូនគាត់មកដីកម្ពុជាវិញ ឬក៏ផ្តល់ព័ត៌មាន ជូនដល់អាជ្ញាកម្ពុជា ឲ្យមកទទួលពួកគាត់ មិនត្រូវធ្វើបាបគាត់ ឬយកពួកគាត់ដាក់ ពន្ធធនាគារឡើយ។
អភិបាលស្រុកមណ្ឌលសីមា បានបន្តថា សូមខាងអាជ្ញាធរថៃ មានបើកច្រកទ្វារព្រំដែន ឲ្យបានទូលំទូលាយបន្តិច នៅពេលក្រុមគ្រូពេទ្យ ត្រូវការជួយសង្រ្គោះអ្នកជំងឺបន្ទាន់ បញ្ជូនមក មន្ទឺរពេទ្យថៃ បើខ្វះឯកសារបន្តិចបន្ដួចអាជ្ញាធរថៃ ត្រូវមានការអនុគ្រោះផង។
លោកបានបន្តថា ក្នុងប្រជុំពិភាក្សាមន្ត្រីទាំងទ្វេភាគី ត្រូវចេះផ្លាស់ប្តូរ បទពិសោធន៍គ្នា ទៅវិញទៅមកនៅកិច្ចការអ្វីមួយ ដើម្បីលើកស្ទួយ ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែមានភាព រីកចំរើន ទាំងជីវភាពប្រជាពលរដ្ឋ ទាំងផ្នែកវិស័យទេចរណ៍ ទាំងផ្នែកសេដ្ឋកិច្ច ហើយអ្វីដែលសំខាន់ គឺផ្នែកវិស័យទេសចរណ៍តែម្តង។
ចំណែកឯភាគី យល់ទទួលយក នូវសេចក្តីថ្លែងការ របស់លោកអភិបាលស្រុកមណ្ឌលសីមា តែភាគីថៃ និងជូនដំណឹង ក្នុងកិច្ចប្រជុំពិភាក្សារវាងស្រុកមណ្ឌលសីមា និងស្រុកខ្លងយ៉ៃ នៅខែសីហា ម្តងទៀត៕