Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនក្រឡុកបេតុងកាយដី និងប្រើម៉ូទ័រកាត់បំពង់ទុយោប៉ះខ្សែបណ្តាញអគ្គិសនី ធ្វើឲ្យដាច់ភ្លើងនៅតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ

22-03-2018 11:25

(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោង ០៨៖០៨នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ មានការដាច់ចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួនក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលមកពីក្រុមហ៊ុនក្រឡុកបេតុងមួយ បានកាយដី និងប្រើម៉ូទ័រកាត់បំពង់ទុយោប៉ះខ្សែបណ្តាញបញ្ជូនអគ្គិសនី។

តែទោះជាយ៉ាងក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា បានផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនប្រើប្រាស់ឡើងវិញហើយនៅវេលាម៉ោង ៩៖៥៣នាទីព្រឹកថ្ងៃដដែលនេះ។ អគ្គិសនីកម្ពុជា បានសូមអធ្យាស្រ័យចំពោះផលប៉ះពាល់ដែលកើតចេញពីការដាច់ចរន្តអគ្គិសនីនេះ៕