(បាត់ដំបង)៖ រយៈពេល១៥ថ្ងៃ គិតពីថ្ងៃទី៦ ដល់ថ្ងៃទី២១ ខែមីនាឆ្នាំ២០១៨ ខ្យល់កន្រ្តាក់បានបំផ្លាញ និងធ្វើឲ្យខូចផ្ទះប្រជាពលរដ្ឋ៣៨ខ្នង នៅក្នុងស្រុកចំនួន៥ របស់ខេត្តបាត់ដំបង។

តាមរបាយការណ៍របស់សាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា ខ្យល់កន្រ្តាក់ក្នុងខេត្តបាត់ដំបងរយៈពេលកន្លះខែនេះ បានបោកបក់បំផ្លាញបណ្តាលឲ្យប៉ះពាល់លើស្រុកចំនួន៥  បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុប៣៨ខ្នង ក្នុងនោះរលំទាំងស្រុង១៣ខ្នង។

បើតាមរបាយការណ៍៖
ទី១៖ ស្រុកសំពៅលូន ប៉ះពាល់លើឃុំចំនួន២ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង ផ្ទះដួលរលំទាំងស្រុង២ខ្នង
ទី២៖ ស្រុកភ្នំព្រឹក ប៉ះពាល់លើឃុំចំនួន១ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋចំនួន១៣ខ្នង ផ្ទះដួលរលំទាំងស្រុង៧ខ្នង
ទី៣៖ ស្រុករតនៈមណ្ឌល ប៉ះពាល់លើឃុំចំនួន១ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៩ខ្នង ដួលរលំទាំងស្រុង​២ខ្នង
ទី៤៖ ស្រុកកំរៀង ប៉ះពាល់លើឃុំចំនួន២ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង ផ្ទះដួលរលំទាំងស្រុង២ខ្នង
ទី៥៖ ស្រុកគាស់ក្រឡ ប៉ះពាល់លើឃុំចំនួន១ បណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងផ្ទះប៉ើងដំបូល។

បច្ចុប្បន្មអាជ្ញាធរស្រុក និងសាខាកាបាទក្រហមខេត្ត កំពុងធ្វើការដោះស្រាយពីផល់ប៉ះពាល់ តាមការជាក់ស្តែងជូនប្រជាពលរដ្ឋដែលបានរងគ្រោះ៕