(កណ្ដាល)៖ នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨នេះ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារបញ្ជូនសារឆ្នាំ២០១៧ និងផ្សព្វផ្សាយទិសដៅបន្ដ របស់វរសេនាតូចបញ្ជូនសារលេខ៥៤ ក្នុងភូមិសាស្ត្រ ភូមិព្រែកហូលិច សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កិច្ចប្រជុំនោះ ក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ជា សារ៉ន មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក និងមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ មេបញ្ជាការរង គ្រប់កងឯកភាពយោធភូមិភាគ កងពល តំបន់ប្រតិបត្តិកាសិករង មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័ន្តពាក់ព័ន្ធ និងបណ្តាទ័ពជំនាញចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោកជាច្រើនរូបទៀតផងដែរ៕