(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, អ្នកនាង កេត សត្យា, លោក អាន គុន្ធធារ៉ា, លោក និល រដ្ឋា, លោក វៃ ជីវ័ន្ត និងលោក ពោជ លីគឹមហ៊ុន៖
* ព័ត៌មានជាតិ (Cambodia News)
១៖ លោក សម រង្ស៊ី ចំណាយលុយដល់២៥ម៉ឺនដុល្លារជួលក្រុមហ៊ុនអាមេរិកាំង ដើម្បីជួយរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា
២៖ សមាជិកព្រឹទ្ធសភាអាមេរិក ផ្ញើសារជូនសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា គាំទ្រដល់វិធានការប្រឆាំងចំពោះការជ្រៀតជ្រែករបស់បរទេស លើការបោះឆ្នោតនៅកម្ពុជា
៣៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសដាច់ខាតមិនលើកលែង ឬបន្ធូរបន្ថយទោស ដល់អតីតសមាជិកបក្សប្រឆាំងទេ ដោយសារតែមេពួកគេធ្វើនយោបាយស្ទើរភ្លើង
៤៖ នាយករដ្ឋមន្ត្រីកម្ពុជា ចំអកឲ្យក្រុមប្រឆាំងនៅអូស្ត្រាលីដែលប្ដូរធ្វើបាតុកម្មដ៏តូចមួយ ខណៈអ្នកគាំទ្របានជួបផ្ទាល់ជាមួយ សម្ដេចមានដល់ពាន់នាក់
៥៖ សម្តេចតេជោ ហ៊ុន សែន៖ ការប្រើអំពើហិង្សាលើលោកបណ្ឌិត ស៊ុយ សារ៉េត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ មិនមែនជារឿងត្រូវស្វាគមន៍ គឺត្រូវថ្កោលទោសតាមផ្លូវច្បាប់ និងមិនឲ្យជនបង្ករួចខ្លួនឡើយ
៦៖ សមត្ថកិច្ចឃាត់ខ្លួនបុរសឈ្មោះ «ម៉ារី» បានហើយ នៅខេត្តកំពត ក្រោយនាយករដ្ឋមន្រ្តី ប្រកាសឲ្យតាមចាប់ភ្លាមនៅថ្ងៃនេះ
៧៖ របាយការណ៍៖ ក្រសួងមហាផ្ទៃ លុបឈ្មោះគណបក្សនយោបាយចំនួន៣៦ ចេញពីបញ្ជី នៅឆ្នាំ២០១៧
៨៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើឱ្យសមត្ថកិច្ចឃាត់ខ្លួន មនុស្សមួយក្រុម ដែលបានយកឈ្មោះក្រសួងព័ត៌មាន ដើរជម្រិតទារប្រាក់ តាមសហគ្រាសនានា
៩៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) លើកទី១៣ ជំរុញឲ្យមានកិច្ចសហប្រតិបត្តិការ សម្រាប់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនប្រទេសទាំងពីរ
១០៖ សាស្ត្រាចារ្យសេដ្ឋកិច្ច និងអ្នកវិភាគឯករាជ្យ ចាត់ទុកទង្វើរបស់ទណ្ឌិត សម រង្ស៊ី ដែលជួលក្រុមហ៊ុនអាមេរិកកាំងរកវិធីសម្លាប់សេដ្ឋកិច្ចកម្ពុជា ជាអំពើក្បត់ជាតិសាសន៍ឯង
១១៖ ប្រធានគណបក្សយុវជន៖ សកម្មភាពសម្លាប់សេដ្ឋកិច្ចជាតិពីសំណាក់ សម រង្ស៊ី គឺជាឃាតកសម្លាប់ជាតិឯង និងសម្លាប់ម្ចាស់ឆ្នោតខ្លួនឯង
* ព័ត៌មានអន្តរជាតិ ( International News)
១៖ ប្រធានាធិបតីមីយ៉ាន់ម៉ា បានលាលែងចេញពីតំណែងជាផ្លូវការហើយ
២៖ ប្រធានាធិបតីវេណេស៊ុយអេឡា៖ ទណ្ឌកម្មអាមេរិក គឺជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ
៣៖ មន្ត្រីទូតរុស្ស៊ី វេចបង្វិចចាកចេញអង់គ្លេស ខណៈទីក្រុងឡុងដ៍ កំពុងពិចារណាដាក់ទណ្ឌកម្មបន្ថែម
៤៖ ទីបំផុតអតីតមេដឹកនាំបារាំង «ត្រូវប៉ូលិសបញ្ជូនខ្លួនទៅសាកសួរ ពាក់ព័ន្ធរឿងប្រាក់ជំនួយពី លោក ហ្គាដាហ្វី» អតីតមេដឹកនាំលីប៊ី នៅឆ្នាំ២០០៧!
៥៖ អាជ្ញាធរអាមេរិក បើកការស៊ើបអង្កេតលើ Facebook ក្រោយព័ត៌មានសម្ងាត់ នៃអ្នកប្រើប្រាស់ ៥០លាននាក់ ត្រូវបានបែកធ្លាយ!
៦៖ លោក ត្រាំ ថ្លែងអបអរលោក ពូទីន ឈ្នះឆ្នោត និងបញ្ជាក់ថា «យើងនឹងមិនឲ្យនរណាតាមទាន់អាមេរិកជាដាច់ខាត»
៧៖ សារព័ត៌មានកូរ៉េខាងត្បូង៖ «ចាប់តាំងពីលោក គីម ជុងអ៊ុន ឡើងកាន់អំណាច គ្រោះថ្នាក់ចរាចរណ៍នៅកូរ៉េខាងជើង កើនឡើង
៨៖ ទីបំផុត! អ៊ីស្រាអែលទម្លាយការពិត ដែលខ្លួនបានប្រព្រឹត្តនៅឆ្នាំ២០០៧ នោះគឺការបាញ់កម្ទេច រ៉េអាក់ទ័រនុយក្លេអ៊ែរកូរ៉េខាងជើង លើទឹកដីស៊ីរី!
៩៖ លោក គីម ជុងអ៊ុន ផ្ញើសារអបអរជ័យជម្នះ លោក ពូទីន ក្នុងការបោះឆ្នោតប្រធានាធិបតី! ៕