(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,១៩៩ គ្រឿងរកឃើញល្មើសច្បាប់៣៨៥គ្រឿង (ម៉ូតូ៧១ភាគរយ) អប់រំ២២០គ្រឿង និងផាកពិន័យ១៦៥គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២១ ខែមីនានេះ ត្រួតពិនិត្យរួមបានចំនួ១,៤០៦គ្រឿង អប់រំ១៨៦គ្រឿង និងផាកពិន័យចំនួន៩២គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បាន យានយន្ត៨៦០គ្រឿងដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមីនានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៨៩,៥៨១គ្រឿង រកឃើញយានយន្តល្មើស ៩,៩៣៣(ម៉ូតូ៧០ភាគរយ) ក្នុងនោះអប់រំ៥,៨៥៧គ្រឿង និងផាកពិន័យ៤,០៧៦រឿង
(ម៉ូតូ៩៦ភាគរយ)៕