(ភ្នំពេញ)៖ ដើម្បីអបអរវត្តមានថ្មីលើទីផ្សារកម្ពុជា ហាងកាហ្វេ Cafe Amour ដែលបានបើកលក់កាលពីសប្ដាហ៍មុន នឹងបើកសម្ពោធជាផ្លូវការនៅសប្ដាហ៍ក្រោមនេះហើយ នឹងមានផ្ដល់នូវការបញ្ចុះតម្លៃរហូតដល់២០%ភ្លាមៗ ដែលការផ្ដល់ជូននេះ ចាប់ផ្ដើមឡើងចាប់ពីថ្ងៃទី​២២-៣១ ខែមីនា ឆ្នាំ២០១៨។ រកឯណាមានទទួលបានទាំងគុណភាព ឆ្ងាញ់ពិសារ ព្រោះជាមួយការបញ្ចុះតម្លៃយ៉ាងពិសេស។​

លើសពីនោះ ជាមួយការបំពាក់នូវការរចនាប្លង់ដ៏ល្អប្រណិត ខុសប្លែកពីហាងកាហ្វេដទៃទៀត ដែលជុំវិញហាងកាហ្វេមានទេសភាព​ធំទូលាយ ងាយស្រួលទុកដាក់យានជំនិៈគ្រប់ប្រភេទ ដែលប្រកបដោយសុវត្ថិភាព មួយវិញទៀតក្នុងហាងកាហ្វេ បានបំពាក់នូវការតុបតែងយ៉ាងទាន់សម័យ ជាមួយនឹងផាសុខភាព ភាពស្ងៀមស្ងាត់ និងសេវាកម្មរួសរាយ រាក់ទាក់ និងឆាប់រហ័សថែមទៀតផង។

លោក ពិសិដ្ឋ ម្ចាស់ហាងកាហ្វេ Cafe Amour បានថ្លែងថា ទោះបីជាកាហ្វេ Cafe Amour ទើបចូលមកដល់ទីផ្សារកម្ពុជាក្រោយគេ ក៏ពិតមែន ប៉ុន្ដែហាងកាហ្វេនេះ មានចំណុចពិសេសជាច្រើនដែលអាចទាក់ទាញអតិថិជនឲ្យមកគាំទ្រ។ មួយវិញទៀតទោះបីជា ក្នុងប្រទេសកម្ពុជា មានហាង​កាហ្វេល្បីៗច្រើនយ៉ាងណា ក៏ Cafe Amour នៅតែមានភាពជឿជាក់ក្នុងការទាក់ទាញអតិថិជន។

សូមជម្រាបថា ហាងកាហ្វេ Cafe Amour ចាប់បើកចាប់ពីម៉ោង៦៖៣០នាទីព្រឹក រហូតដល់ម៉ោង៨៖៣០នាទីយប់ មានទីតាំងស្ថិតនក្នុងបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕