(ខេត្តព្រះវិហារ) ៖ នៅព្រឹកថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំពិធីប្រគល់អណ្តូងទឹកចំនួន ១២អណ្ដូង ជូនប្រជាពលរដ្ឋខ្វះខាតទឹកស្អាតប្រើប្រាស់ចំនួន ១៣៨គ្រួសារ ស្មើនឹង៥៣៩នាក់ (ស្រី ២៨០ នាក់) រស់នៅក្នុងឃុំចំនួន ៣ គឺឃុំសង្កែមួយ ឃុំសង្កែពីរ និងឃុំឆែប នៃស្រុកឆែប ខេត្តព្រះវិហារ។

នៅក្នុងពិធីប្រគល់អណ្ដូងនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍ របស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមក្នុងពិធីនោះ និងបានជម្រាបជូននូវសារមួយចំនួនដែលមានខ្លឹមសារថា ៖ សូមជួយថែរក្សាអណ្ដូងទឹកឱ្យបានគង់វង្សយូរអង្វែង ត្រូវថែរក្សាសុខភាពឱ្យបានល្អប្រសើរដោយរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសត្រូវជៀសវាងការបរិភោគអាហារដែលមានសារធាតុគីមីពុលដែលអាចបង្កជាជំងឺផ្សេងៗ។ ចំពោះស្រ្តីមានផ្ទៃពោះ សូមទៅពិនិត្យសុខភាពឱ្យបានទៀងទាត់តាមការកំណត់របស់គ្រូពេទ្យ ។ មួយវិញទៀត ត្រូវចេះស្រឡាញ់រាប់អានយកអាសាគ្នាទៅវិញទៅមក និងជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីបង្ការពីគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ។

ប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងពិធីនេះ ក្នុងម្នាក់ៗទទួលបានក្រមា១ សារុង១ និងថវិកាមួយចំនួនផងដែរ ។ ក្រោយពីទទួលបានសមិទ្ធផលទាំងនេះ ប្រជាពលរដ្ឋមានសេចក្ដីរំភើបក្រៃលែង និងបានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូពីសុខទុក្ខប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាត ប្រើប្រាស់ ។

សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បានផ្ដល់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារបានសរុបចំនួន ១២០ អណ្ដូង ក្នុងនោះស្រុកឆែបទទួលបាន ៦៣ អណ្ដូង ៕