(ភ្នំពេញ)៖ នៅថ្ងៃស្អែកនេះ ករណីវិវាទដីប្រជាពលរដ្ឋជិត ៤០០គ្រួសារ ពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចស្ករសនាំចេញ តាំងពីឆ្នាំ២០០៦ នឹងត្រូវបើកដោះស្រាយដោយ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួង។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែនដី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ។

តាមសេចក្តីប្រកាសនេះ បានឱ្យដឹងថា លោកទេសរដ្ឋមន្ត្រី នឹងដឹកនាំកិច្ចប្រជុំ ដើម្បីដោះស្រាយវិវាទជាមួយប្រជាពលរដ្ឋ ១៧៥គ្រួសារ និង២០០គ្រួសារទៀត ជាមួយក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានដីសេដ្ឋកិច្ច ដំណាំអំពៅ ផលិតស្ករសនាំចេញ ស្ថិតក្នុងភូមិសាស្ត្រឃុំជីខលើ និងឃុំដងពែង ស្រុកស្រែអំបិល និងឃុំកណ្តោល ស្រុកបុទុមសាគរ ដែលវិវាទនេះ កើតមានតាំងពីឆ្នាំ២០០៦៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ៖