(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញកាត់វិញ្ញាសារ ប្រឡងចូលរៀននៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។
ពិធីនេះក៏មានការនិមន្តយាងអញ្ជើញចូលរួមពីសំណាក់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិ ឧទ្ទេស បណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការដ្ឋ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ, សម្តេចព្រះអគ្គាធិការរងព្រះប្រធានផ្នែក ព្រះរាជាគណៈ លោក លោកស្រី អស់លោក លោកស្រី និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករផងដែរ។
សរុបបេក្ខសមណ និងបេក្ខជនប្រឡងទូទាំងប្រទេសសរុបចំនួន៨៤៧អង្គ/នាក់ សម្រាប់ឆ្នាំ២០១៨ (៣មណ្ឌលរួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង )ចំណែកមណ្ឌរាជធានីភ្នំពេញ វិញមានបេក្ខសមណ និងបេក្ខជន៤៨១ អង្គ/នាក់៕