(ភ្នំពេញ)៖ Facebook ផ្ទាល់ខ្លួនរបស់លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែន នគរូបនីយ៍កម្ម និងសំណង់ រាជធានីភ្នំពេញ ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ ហើយយកទៅជំរិតទារប្រាក់ពីអ្នកដ៏ទៃ។
លោក សារិន វណ្ណា តាមរយៈអង្គភាព Fresh News សូមប្រកាសជាសាធារណៈថា ពេលនេះ Facebook ដែលមានឈ្មោះថា «Sarin Vanna» ពេលនេះមិនស្ថិតក្រោមការគ្រប់គ្រង របស់លោកទៀតនោះទេ ហើយលោកក៏ប្រកាស មិនទទួលខុសត្រូវចំពោះការយកគណនីនេះ ទៅប្រើប្រាស់ក្នុងន័យទុច្ចរិតនោះដែរ។
យ៉ាងណាក៏ដោយ ពេលនេះលោក បានកំពុងដាក់ពាក្យបណ្ដឹងទៅស្ថាប័នជំនាញ ដើម្បីមានវិធានការតាមផ្លូវច្បាប់ផងដែរ៕