(ភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨ របស់ក្រសួងអប់រំ យុវជន និងកីឡា។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបើកសន្និបាទបូកសរុបការងារចាស់ និងលើកទិសដៅសម្រាប់ការងារថ្មី តាំងពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨មកម្ល៉េះ។ នៅក្នុងសន្និបាតរយៈពេល៣ថ្ងៃនេះ ការងារលើវិស័យអប់រំ និងកីឡាជាច្រើនត្រូវបានលើកយកមកជជែកពិភាក្សា ដើម្បីធ្វើឲ្យវិស័យអប់រំ យុវជន និងកីឡា មានភាពកាន់តែល្អប្រសើរ៕