(កោះកុង)៖ រដ្ឋបាលសាលាខេត្តកោះកុង បានរៀបចំតបណ្តាញអគ្គិសនីនៅតាមដងផ្លូវសាធារណៈចំនួន២៣០បង្គោល នៅតាមផ្លូវដងផ្លូវចំនួន៩ខ្សែ ស្ថិតនៅក្នុងក្រុងខេមរភូមិន្ទខេត្តកោះកុង។ ការចុះត្រួតពិនិត្យទីតាំងដាក់បង្គោលភ្លើងដើម្បីតបណ្តាយអគ្គិសនី នៅតាមបណ្តោយយផ្លូវសាធារណៈ បានធ្វើឡើងក្រោមការដឹកនាំដោយលោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត និងលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ផងដែរ។
លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ដើម្បីអភិវឌ្ឍន៍ខេត្តឲ្យមានសោភ័ណភាព និងដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល ក្នុងការធ្វើដំណើរពេលយប់ រដ្ឋបាលសាលាខេត្ត បានធ្វើកិច្ចពិភាក្សាថ្នាក់ខេត្តក្រុងក្រុមហ៊ុនអគ្គិសនី ដើម្បីរៀបចំតបណ្តាយអគ្គិសនី នៅតាមដងផ្លូវសាធារណៈដែលមានបង្គោល ដែលត្រូវដំឡើងមានចំនួន២៣០បង្គោល ហើយផ្លូវដែលត្រូវបំពាក់បណ្តាយអគ្គិសនីមានចំនួន៩ខ្សែ ស្ថិតក្នុងក្រុងខេមរភូមិន្ទ។
លោក ផៃធូន ផ្លាមកេសន បានបន្តថា ការដាក់បណ្តាយអគ្គិសនីមានផលប្រយោជន៍ច្រើនដូចជា៖ កាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍, អំពើប្លន់ , ងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ កែលំអរសោភ័ណភាពខេត្ត ហើយធ្វើឲ្យខេត្តកោះកុង មានសត្តានុពល ក្នុងទាក់ទាញភ្ញៀវជាតិ-អន្តរជាតិ ចូលមកកំសាន្តក្នុងខេត្តឲ្យមានកំណើនកាន់តែខ្ពស់។
លោកអភិបាលរងខេត្ត ក៏បានអំពាវរនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលថែរក្សានៅពេលខេត្តយើងមានអ្វីគ្រប់យ៉ាងគឺដើម្បីយើងទាំងអស់គ្នា ជួយថែរក្សាអនាម័យបរិស្ថានក្នុងខេត្ត ឲ្យមានសោភ័ណភាពព្រោះថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ជិតឈានចូលមកដល់ហើយសូមឲ្យបងប្អូនទាំងអស់បើកបរ ត្រូវគោរពសិទ្ធិគ្នាទៅវិញទៅមក ហើយបើកត្រូវគោរពច្បាប់ចរាចរណ៍ នឹងបើកបរឲ្យមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់៕