(ភ្នំពេញ)៖ ក្រុមហ៊ុន ទេពអប្សរ រួមនិងសប្បុរសជនមួយចំនួន បានរៀបចំកម្មវិធីសប្បុរសធម៌ «អង្គរវត្តជាក្តីស្រមៃរបស់ខ្ញុំ» និងប្រកាសជ្រើសរើស ប្រជាជនចាស់ជរាក្រីក្រ ប្រមាណជាង២៥០នាក់ ដែលមានអាយុចាប់ពី ៤៥ឆ្នាំ ដល់៦៥ឆ្នាំ ដែលមិនធ្លាប់បានទៅទស្សនាប្រាសាទអង្គវត្តទាល់តែសោះ ក្នុងមួយជីវិតរបស់ពួកគាត់។
ទេពអប្សរ ជាក្រុមហ៊ុនតែមួយគត់ ដែលបានបង្កើតកម្មវិធីសប្បុរសជន នាំយកលោកតាលោកយាយចាស់ៗទៅទស្សនាប្រាសាទអង្គរវត្តដ៏អសា្ចរ្យរបស់ប្រទេសខ្មែរយើង។ នេះជាឆ្នាំទី៣ហើយ ដែលក្រុមហ៊ុនទេពអប្សរ រៀបចំកម្មវិធីនេះ ដោយក្នុងគោលបំណងផ្តល់ក្តីសង្ឃឹម ស្នាមញញឹម និងធ្វើងោយសុបិន្តរបស់ប្រជាជនក្រីក្រ និងចាស់ជរាកម្ពុជាក្លាយជាការពិត។
តាមក្រុមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ មានរយះពេល២យប់ ៣ថ្ងៃ ដែលបានរៀចំឡើងពីថ្ងៃទី ០៦ដល់ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ដោយក្រុមហ៊ុន ទេពអប្សរ បាននាំប្រជាជនក្រក្រីចាស់ៗ ទៅកាន់ប្រាសាទអង្គវត្ត ប្រាសាទនានា និងរមណីយដ្ឋានជាច្រើនកន្លែងនៃទឹកដីខេត្តក្រុងសៀមរាប ដោយផ្តល់ នូវការធ្វើដំណើរ ការស្នាក់នៅ និងការបរិភោគអាហារដោយឥតគិតថ្លៃ។ លើសពីនេះទៀត ក្រុមការងារក៏បានរៀបចំជូននូវ អាហារសាមគ្គីពេលល្ងាច និងកម្មវិធីរាំច្រៀងកំសាន្ត លែងល្បែងប្រជាប្រិយខ្មែរយ៉ាងសប្បាយរីករាយ។
គំនិតផ្តួចផ្តើមលើការទទួលខុសត្រូវ រួមចំនែកជួយសង្គម ជាផ្នែកមួយដ៏ចាំបាច់ នៃអាជីវកម្មរបស់ក្រុមហ៊ុនទេពអប្សររ។ គួរកត់សំគាល់ផងដែរថា ទេពអប្សរ គឺជាក្រុមហ៊ុនមួយ ដែលផ្តល់នូវសេវាកម្មធ្វើវីសា ជូនប្រជាពលរដ្ឋខ្មែរ ទៅកាន់ប្រទេសនានាទូទាំងពិភពលោក ព្រមទាំងបម្រើសេវាកម្មលើការកក់សំបុត្រយន្តហោះ និង បកប្រែ ដែលកំពុងទទួលបាននូវប្រជាប្រិយភាព ទំនុកចិត្ត និងការគាំទ្រខ្ពស់ពីសំណាក់ អតិថិជន ក្រុមហ៊ុនដៃគូ និងបណ្តាស្ថាប័នទូតនៃបណ្តាប្រទេសនានា។
សម្រាប់ព័ត៌មានបន្ថែមពីកម្មវិធីនេះ សូមចូលទៅកាន់៖ https://www.facebook.com/TepApsorVisa/posts/1994593854197234 ឬទំនាក់ទំនងតាមលេខទូរស័ព្ទលេខ៖ 078 999 331 ។
សម្រាប់ព៌ត័មានលម្អិត នៃក្រុមហ៊ុន ទេព អប្សរ វីសា៖ ផ្ទះលេខ P17-19 ទល់មុខផ្សារទំនើបសុវណ្ណាភ្នំពេញ និង
ទូរស័ព្ទ៖ ០៩៩៦៣៨៨៨៨ ឫតាមរយៈ វីដេអូ៖ https://youtu.be/KKHqWLMI3e8 ៕