(ភ្នំពេញ)៖ បន្ទាប់ទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន អ្នកជំនួញវ័យក្មេងម្នាក់ ដែលបាននូវចូលផ្ដាច់មុខនូវគ្រឿងតុបតែងទូរស័ព្ទម៉ាក «WK Remax» បានពង្រីកសាខារបស់ខ្លួនជាបន្ដបន្ទាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។
អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកជំនួញវ័យក្មេង ឈ្មោះ តែ គីមសែ បានបន្ដចូលផ្ដាច់មុខនូវផលិតផលដែលមានម៉ាកល្បីមួយទៀត ឈ្មោះ «XO» ដែលម៉ាកនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងនៅទីផ្សារប្រទេស និងតាមបណ្ដាប្រទេសជាច្រើនទៀត។
ក្នុងពិធីបើកសម្ពោធសាខាថ្មីរបស់ខ្លួន នៅម្ដុំវិទ្យាល័យសន្ធរម៉ុក ដែលមានឈ្មោះថា «XO» នាចុងសប្ដាហ៍កន្លងទៅនេះ លោក តែ គីមសែ បានលើកឡើងថា បច្ចុប្បន្ននេះហាងរបស់លោក មាន៤សាខាហើយ ដែលសាខាទី១៖ផ្សារដេប៉ូ ផ្ទះលេខ 99BE0 ផ្លូវ215 សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក, សាខាទី២៖ ខេត្តបាត់ដំបង ផ្លូវលេខ៣ ខាងត្បួងផ្សាណាត់ ប្រហែល១០០ម៉ែត្រ, សាខាទី៣៖ សន្ធម៉ុក ផ្ទះ792 ផ្លូវ128 សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងសាខាទី៤៖ខេត្តសៀមរាប នឹងបើកក្នុងពេលឆាប់ៗ នៅឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខផងដែរ។
បើតាមម្ចាស់អាជីវកម្មវ័យក្មេងរូបនេះ ទីតាំងថ្មីឈ្មោះ «XO» មានអាស័យដ្ឋានផ្ទះលេខ751B ផ្លូវកម្ពុជាក្រោម128 សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក (ជាប់ ហាងនំTOUS les JOURS កម្ពុជាក្រោម)។
មូលហេតុដែលនាំឲ្យលោកសម្រេចចិត្ត ពង្រីកសាខារបស់ខ្លួនជាបន្ដបន្ទាប់ ក្នុងរយៈពេលដ៏ខ្លីយ៉ាងដូច្នេះ ក៏ព្រោះតែម៉ាកផលិតផលតុបតែងទូរស័ព្ទ ដែលលោកនាំចូលផ្ដាច់មុខមកកម្ពុជា កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ពិសេសស្រទាប់យុវវ័យតែម្ដង ដូច្នេះហើយទើបលោក បានបោះជំហ៊ានថ្មីបន្ថែមទៀត គឺពង្រីកសាខា និងនាំចូលផលិតថ្មីចូលបន្ថែមទៀត។
ពាក់ព័ន្ធជាមួយផលិតផល ដែលបានដាក់តាំងនេះ ត្រូវបានលោក តែ គីមសែ ជាម្ចាស់ហាងវ័យក្មេង បានអះអាងថា លោកទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន WK Remax នៅប្រទេសចិន និងក្រុមហ៊ុន XO ពីប្រទេសចិន ហើយផលិតផលទាំងនោះរួមមាន កាសទូរស័ព្ទ, Power Bank, ឆ្នាំងសាកទូរស័ព្ទ, Case និងសម្ភារៈសម្រាប់តុបតែងទូរស័ព្ទច្រើនទៀតផងដែរ។
លោក គីមសែ បានបន្ថែមថា ផលិតផលទាំងនេះ សុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ព្រោះរូបលោកផ្ទាល់ ក៏ជាអ្នកប្រើប្រាស់សម្ភារៈ ដែលបានដាក់លក់នេះដែរ ហើយលោកបញ្ជាក់ថា ហាងរបស់លោកក៏មានលក់បោះដុំ នូវសម្ភារៈទាំងនេះដែរ ប្រសិនបើអតិថិជនត្រូវការ អាចទំនាក់ទំនងមកហាងរបស់លោកផ្ទាល់។
ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខនេះ គ្រប់សាខាទាំងអស់នៃហាងរបស់លោក ក៏បានផ្ដល់ជូនយ៉ាងពិសេស ជូនអតិថិជនផងដែរ គឺការលក់បញ្ចុះតម្លៃយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ ដូច្នេះហើយអតិថិជនដែលត្រូវការនូវ សម្ភារៈប្រើប្រាស់ជាមួយទូរស័ព្ទ និងតុបតែងទូរស័ព្ទ អាចប្រយ៉ាប់រួសរាន់ទៅជាវឲ្យទាន់ពេលវេលា។
សូមបញ្ជាក់ថា ក្រុមហ៊ុន WK Remax និងក្រុមហ៊ុន XO គឺជាក្រុមហ៊ុនដែលផ្គត់ផ្គង់នូវសម្ភារៈតុបតែង ទូរស័ព្ទដ៏ល្បីមួយនៅប្រទេសចិន ហើយបានចែកចាតទៅតាមបណ្ដាប្រទេសធំជាច្រើនដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសអាស៊ានផងដែរ៕