(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា ឥទ្ធិពលនៃការប្រសព្វគ្នារវាងបាតុភូតពីរ បង្កឱ្យមានភ្លៀងកក់ខែធ្លាក់រាយប៉ាយ តាមបណ្តាខេត្តនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់ជាប់មាត់សមុទ្រ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨។
ជាមួយនឹងបញ្ហាអាកាសធាតុបែបនេះ ក្រសួងសូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមាន ពិសេសតាមបណ្តាខេត្តនៅភាគពាយ័ព្យ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែមីនា ឆ្នាំ២០១៨៕