(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា (គ.ជ.ប) បានប្រកាសថា ខ្លួននឹងរៀបចំសន្និសីទកាសែតមួយ ស្តីពីការចូលរួមរបស់តំណាង គ.ជ.ប នៅក្នុងកិច្ចប្រជុំនៅទីក្រុងប្រ៊ុយស្យែល និងបេសកកម្មនាឱកាសបោះឆ្នោត ប្រធានាធិបតីនៅសហព័ន្ធរុស្ស៊ី នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ វេលាម៉ោង៨៖៤៥នាទីយប់ ពេលគណៈប្រតិភូវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃនេះ។

បើតាមសេចក្តីជូនដំណឹង លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប តំណាងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប អមដណើរដោយលោក សោម សូរីដា អគ្គលេខាធិការ គ.ជ.ប​ បានទៅចូលរួមកិច្ចប្រជុំរួមកម្ពុជា-សហភាពអ៉ឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប្រ៊ុយស្យែល ប្រទេសប៊ែលហ្សិក ពីថ្ងៃទី១២-១៤ ខែមីនា និងបេសកកម្មនាឱកាសការបោះឆ្នោតប្រធានាធិបតីសហព័ន្ធរុស្ស៊ី ពីថ្ងៃទី១៧-២០ ខែមីនា ឆ្នាំ២០១៨។

គណៈប្រតិភូនឹងវិលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៨៖៤៥នាទីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៨ស្អែកនេះ។

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោមនេះ៖